តាមព័ត៌មានថា ក្លិប បៃយឺន ម៉ូនិច(Bayern Munich) កំពុងថ្លឹងថ្លែងដាក់សំណើផ្ទេរដ៏សន្ធឹក សន្ធាប់ ដើម្បីអូសទាញកីឡាករ រ៉ូបឺតូ ហ្វឺមីណូ (Roberto Firmino) ឲ្យចាកចេញពីក្លិប លីវឺភូល(Liverpool) ។
ក្លិបយក្សអាល្លឺម៉ង់នេះកំពុងស្វែងរកកីឡាករឆ្នើមម្នាក់ដែលអាចជំនួសតំណែងខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ានដូវស្គី (Robert Lewandowski) ហើយថា កំពុងតាមផ្តោតការយកចិត្តទុកដាក់លើ កីឡាករប្រេស៊ីលរូបនេះ។
ក្លិប Bayern Munich សង្ឃឹមថា នឹងដាក់សំណើផ្ទេរកីឡាករឆ្នើមពីររូបនេះនៅក្របខណ្ឌ ព្រីមីញ៉េលីកគឺ ហ្វឺមីណូ និង ឡឺរ៉យ សេន (Leroy Sane) ។ ប៉ុន្តែលទ្ធភាពផ្ទេរ សេន ហាក់ដូចជាអាចទៅរួច។
សេន មិនសូវមានឱកាសទេជាមួយក្រុមជម្រើសរបស់លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) នៅក្លិបម៉េនឆេស្ទ័រ ស៊ីធីនៅខណ្ឌព្រីមីញ៉េលីក ហើយត្រូវគេរំពឹងថា នឹងចាកចេញទៅអាល្លឺម៉ង់ នៅរដូវក្តៅឆ្នាំមុន ប៉ុន្តែដោយសារមានបញ្ហារបួស អំឡុងពេលប្រកួត Community Shield ធ្វើឲ្យកិច្ចព្រមព្រៀងផ្ទេរត្រូវបរាជ័យវិញ។
គេជឿថា គ្រូបង្វឹក ហាន ផ្លិក (Hans Flick) របស់ក្លិប Bayern Munich គឺជាអ្នកគាំទ្ររបស់ ហ្វឺមីណូ ដែលសមាជិកសំខាន់ក្នុងក្រុមជម្រើសរបស់លោក យើហ្គែន ក្លប់ (Jurgen Klopp) ៕ ប្រែសម្រួល: ពិសិដ្ឋ
