តាមព័ត៌មានថា ជែមស៍ ម៉ាដឌីសិន (James Maddison) កំពុងស្ថិតក្នុងបញ្ជីកីឡាករគោលដៅ ផ្ទេររបស់ក្លិបអាសេណល( Arsenal) ខណៈលោក មីគែល អាតេតា (Mikel Arteta) មានគម្រោងនាំយកកីឡាកររូបនេះនៅរដូវក្តៅ។
ក្លិប Arsenal ក៏មិនអាចបាត់បង់ខ្សែប្រយុទ្ធ ព្យែរ អេមឺរិក អូបាម៉េយ៉ាំង (Pierre Emerick Aubameyang) ម៉េស៊ុត អូហ្ស៊ីល (Mesut Ozil) និង អាឡិកសានដឺ ឡាកាហ្សិត (Alexandre Lacazette) នៅដំណាច់រដូវកាលនេះដែរ ហើយ លោក អាតេតាចង់នាំយកកីឡាករថ្មីមា្នក់ នៅអំឡុងរដូវកាល Euro 2020 នេះ។
ខ្សែបម្រើ ម៉ាដឌីសិន កំពុងស្ថិតក្នុងការចរចាជុំវិញកិច្ចសន្យាថ្មីនៅពហុកីឡដ្ឋាន King Power ហើយក៏ជាកម្មវត្ថុនៃការចាប់អារម្មណ៍របស់ក្លឹបម៉េនឆេស្ទ័រ យូណាយធីតផងដែរ។ តាមព័ត៌មានថា កីឡាកររូបនេះធ្វើបានល្អមែនទែននៅរដូវកាលនេះ។
ប្រាកដណាស់ថា នឹងមានការរុះរើក្រុមនៅពហុកីឡដ្ឋាន Emirates នៅរដូវ ក្តៅនេះខណៈ ពេលលោក អាតេតា ត្រៀមស្តាប្រព័ន្ធការពាររបស់ Arsenal ឡើងវិញ។
កីឡាករ អូហ្ស៊ីល នៅតែត្រូវគេបន្តភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញបន្ទាប់ពីពិបាកក្នុងការសម្របខ្លួនជាមួយក្រុមជម្រើសចំពេលកីឡាកររូបនេះធ្វើមិនបានល្អនិងបានបង្កើតជាសំណួរជុំវិញការប្តូរផ្តាច់របស់កីឡាកររូបនេះ។
គេជឿថា ឡាកាហ្សិត ចង់ផ្ទេរទៅលេងនៅអេស្ប៉ាញ ស្របពេលខ្សែប្រយុទ្ធ អូបាម៉េយ៉ាំង ត្រូវបានតាមឃ្លាំមើលដោយក្លិប បាសេឡូណា(Barcelona) ខណៈកីឡាកររូបនេះឈានចូល ដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាជាមួយក្លិប Arsenal ៕ ប្រែសម្រួល: ពិសិដ្ឋ
