រកឃើញ​ហើយ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្មេង​ចេះតែ​ធាត់​ជ្រុល​

​យោងទៅតាម CDC របស់​អាមេរិក​បាន​ឲ្យ​ដឹងថា អត្រា​នៃ​ការ​ធាត់​ជ្រុល​គឺមាន​ប្រមាណ ១៨.៥​ភាគរយ និង​កើត​ឡើងលើ​កុមារ និង​មនុ​ស្សវ័យ​ជំទង់​ប្រហែល ១៣.៧​លាន​នាក់​។ យោងទៅតាម​ទិន្នន័យ​ចេញពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា ចំនួន​នៃ​កុមារ​ធាត់ ជ្រុល និង​ទារក​ទើបនឹង​កើត​ធាត់​ជ្រុល​បាន​កើនឡើង​ពី ៣២​លាន​នាក់​ក្នុង​ឆ្នាំ ១៩៩០ រហូតដល់ ៤១​លាន​នាក់​ក្នុង​ឆ្នាំ ២០១៦ ទូទាំង​ពិភពលោក​។​

​ក្មេង​ដែល​ធាត់​ជ្រុល​ប្រហែល​ជាមាន​បញ្ហា​ពិសេស​មួយ ប៉ុន្តែ​វា​ក៏​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​ជា ច្រើន​ប្រភេទ​ផងដែរ​នៅ​ថ្ងៃ​អ​នាគ​ត់​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​មូលហេតុ​ញឹកញាប់ដែល​បណ្តាល​ឲ្យ​ក្មេង​ចេះតែ​ធាត់​ទៅៗ​រហូតដល់​ធាត់​ជ្រុល​បាន​៖

​ម្តាយ​ពរ​ពោះ​ទាំង​ធាត់​ដែរ​
ក្មេង​ច្រើនតែ​ប្រឈម​ខ្ពស់​នឹង​ការ​ធាត់​ជ្រុល​បើសិនជា​ម្តាយ ឬ​ឪពុកម្តាយ​ជា​មនុស្ស​ធាត់​ជ្រុលដែរ​។ រឿងនេះ​មិន​គ្រាន់តែ​ជា​រឿង​ហ្សែ​ន​ទេ តែ​ក៏​ជា​ប្រភេទ​នៃ​ការ​របៀប​រស់នៅ​ដែល​ឪពុកម្តាយ​អនុវត្ត​រាល់ថ្ងៃ​ដែរ​។ បើសិនជា​ឪពុកម្តាយ​អនុវត្ត​របៀប​រស់នៅ​ដែល​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់នឹង​ការ​ធាត់​ជ្រុល វា​ក៏​ទំនងជា​ងាយ​ធ្វើ​ឲ្យ​កូន​អនុវត្តតាម​ដែរ​។

​ការអនុវត្ត​វិធី​ចិញ្ចឹម​ទារក​ទើបនឹង​កើត​
អាហារ​ដែល​ស្ត្រី​ញ៉ាំ​ក្នុងពេល​បំបៅ​ដោះ​កូន​ឬ​អាហារ​ដែល​ពួកគេ​ញ៉ាំ​ក្នុងពេល​មាន​ផ្ទៃពោះ ក៏​អាច​ប៉ះពាល់​ដល់​ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល​របស់​កុមា​រដែរ​។ នៅពេល​កូន​លូតលាស់ខ្លាំង​បន្តិច ហើយ​អាច​ញ៉ាំ​អាហារ​បន្ថែម​ក្រៅ​បាន ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ ឬ​អាហារ​មិន​ផ្តល់សុខភាព អាច​នឹង​បង្កើន​ការ​ប្រឈម​នឹង​ភាពធាត់​ជ្រុល​សម្រាប់​គេ​កាន់តែ​ខ្ពស់​ថែមទៀត​។

​ទម្លាប់​ញ៉ាំ​អាហារ​
ការលូតលាស់​នូវ​បច្ចេកវិទ្យា​ទិញ​អាហារ​ញ៉ាំ កម្មវិធី​ដឹកជញ្ជូន​អាហារ និង​ការងាយ ស្រួល​រក អាហារ​តាម​ផ្សា និង​អាហារ​កៃ​ឆ្នៃ​ច្រើន​កំពុងតែ​ផ្តល់នូវ​ឱកាស​កាន់តែខ្លាំង​ក្នុងការ​ញ៉ាំ​អាហារ មិន​ផ្តល់​សុខភាព ហើយ​វា​ក៏​ច្រើនជាង​ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​ដែរ​។ រឿងនេះ​បានក្លាយ​ទៅជា​កត្តា​ដ៏​ធំ​មួយ​ដែល​នាំ​ឲ្យ​ទារក​ទៅជា​ធាត់​ជ្រុល​។ អាហារ​ដើរតួនាទី សំខាន់​ណាស់​ក្នុងការ​គ្រប់គ្រង​ទម្ងន់​។

​កង្វះ​សកម្មភាព​រាងកាយ​
ជា​អកុសល ពេលវេលា​លេង​របស់​កុមារ​ច្រើនតែ​ត្រូវបាន​ជំនួស​ដោយ​ការមើល​ទូរទស្សន៍ ឬ​ទូរស័ព្ទ ដែល​នឹង​ទៅ​កាត់បន្ថយ​សកម្មភាព​រា​ង​កាយ​របស់​ក្មេង​បាន​។ ការចុះ​ថយ​នៃ សកម្មភាព​រាងកាយរ​បស់​ឪពុកម្តាយ​ក៏​ជា​រឿង​ដែល​នាំ​ហេតុ​ដែរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​កូន​រៀនសូត្រ តាម​រហូតដល់​ធាត់​ជ្រុល​បែបនេះ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...