​បណ្តុះបណ្តាល អាជ្ញាកណ្តាល និង​គណៈកម្មការ​កីឡា​វាយ​កូន​បាល់​ថ្នាក់ជាតិ​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​វាយ​កូន​បាល់ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ បាន​បើក​វគ្គ​បណ្ត​បណ្តាល អាជ្ញាកណ្តាល និង​គណៈកម្មការ​ថ្នាក់ជាតិ ២០១៩ ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២០ ដែលមាន​រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១១ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​អគ្គលេខាធិការដ្ឋាន សហព័ន្ធ ក្នុង​ហ​ពុ​កីឡដ្ឋាន​ជាតិ​។​

ទិដ្ឋភាព​នៃ​ការ​បើកវគ្គ​បណ្តុះបណ្តាល

​លោក ជា ពៅ អគ្គលេខាធិការរង នៃ​សហព័ន្ធ បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​លើក​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន ២២ នាក់ មកពី ៤ រាជធានី ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប បង្រៀន​ដោយ​គ្រូ ២ នាក់ មកពី​ប្រទេស​អ៊ីរ៉ង លោក Adel Borghei និង​គ្រូ​ម្នាក់ទៀត ជា​ជនជាតិ​ម៉ាឡេស៊ី គឺ​លោក Razmee Rawi ។​

​លោក​បាន​បន្តថា ក្នុង​រយៈពេល ២ ថ្ងៃ​ដំបូង យើង​សិក្សា​ទ្រឹស្តី​សុទ្ធ ជាមួយ​លោកគ្រូ សម្រាប់​អាជ្ញាកណ្តាល និង​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ត្រៀម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ៤ រហូតដល់​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០២០​។​

ទិដ្ឋភាព​នៃ​ការ​បើកវគ្គ​បណ្តុះបណ្តាល

​លោក​អគ្គលេខាធិការរង បាន​បន្ថែមទៀតថា សម្រាប់​ថ្ងៃ​ចុងក្រោយ សិក្ខាកាម​ទាំងអស់ នឹង​អនុវត្ត​ផ្ទាល់ នៅលើ​ទីលាន ទាំង​អាជ្ញាកណ្តាល និង​គណៈកម្មការ ដោយ​ការអនុវត្ត​នេះ ស្រដៀង​នឹង​ការប្រកួត​ពិត​។ វគ្គ​នេះ សហព័ន្ធ ប្រើប្រាស់​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឆ្នាំ​២០១៩ ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...