​យុគ យក្ស​ផ្លែ តស៊ូ​ជាមួយ កាំ​ឡៃ យុគ​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​ប្រដាល់ លើស​ង្វៀន​ប៉ុស្ដិ៍​លេខ​៥ សម្រាប់​ថ្ងៃទី​១៥ កុម្ភៈ ខាងមុខ នេះ អ្នក​ប្រដាល់​កម្ពុជា យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កាំ​ឡៃ យុគ (Kamlay Yuk) ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ អាច​និយាយ បានថា នេះ​ជាការ​ងារ​ធ្ងន់​មួយ សម្រាប់​យក្ស​ផ្លែ​ហើយ ។ កាំ ឡៃ យុគ ជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​ចេញ​រហ័ស ធ្ងន់ និង​ពូកែ​ការពារ​ណាស់ ។ ចំពោះ យក្ស​ផ្លែ ជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​ចូលចិត្ត ឌឺ​ដាក់​គូប្រកួត តែ​គេ​ជា​អ្នក​ប្រដាល់ ចិត្តហ៊ាន​មួយរូប គ្រាន់តែ​ពេលខ្លះ គេ​ចូល​ឲ្យ​គូប្រកួត​វ៉ៃ ក៏មានដែរ ។ ការប្រកួត​នេះ កាំ​ឡៃ យុគ ក៏​មិន​ស្រួល​ជាមួយ យក្ស​ផ្លែ ឯ យក្ស​ផ្លែ ក៏​កាន់តែ​មិន​ស្រួល ជាមួយ កាំ​ឡៃ​យុគ ដែរ ។ ការប្រកួត​នេះ មិនដឹងថា នរណា បានទទួល​ជ័យជំនះ​ឡើយ ។​

យុគ យក្ស​ផ្លែ និង កាំ​ឡៃ យុគ

​ចំពោះ ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock- out Serie by K-Cement វគ្គ​ជម្រុះ​ជុំ​ទី​២ វិញ​នោះ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វេន សុភ័ក្ត្រ ។ ទោះបី ណា​ម ម៉ូ​រ៉ា​ក់ មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើល ស្រាល​បាន ក៏ពិតមែន តែ​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ទំនងជា​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ វេន សុភ័ក្ត្រ ច្រើនជាង ។​

​សូមបញ្ជាក់ថា កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ ណា​ម ម៉ូ​រ៉ា​ក់ ឈ្នះ មាស សារ៉ាក់ ក្លិប​អាណា ចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ ចំពោះ វេន សុភ័ក្ត្រ ឈ្នះ ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគរាជ​មានជ័យ នៅ​ទឹក​ទី​១ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ហើយ​នរណា ខ្ទាត​ចេញពី​ការប្រកួត ?​។​

ណា​ម ម៉ូ​រ៉ា​ក់ និង វេន សុភ័ក្ត្រ​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ សោម ស៊ី​ថៃ ក្លិប​អេ​ភូ​ថង​កីឡា ជួប​ជាមួយ​អ្នកខ្លាំង មកពី​ខេត្តបាត់ដំបង​គឺ វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​កីឡា ខេត្តបាត់ដំបង ។ ​អ្នក​ប្រដាល់ ​ទាំង ២ រូបនេះ ពិតជា​ខ្លាំង​ដូចគ្នា ។ សម្រាប់​ការប្រកួត ដែលមាន ៣ ទឹក​នេះ ទាំង​អ្នកឈ្នះ និង​អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា ជាមិនខាន​ឡើយ ។​

​សូមបញ្ជាក់ថា កាល​ប្រកួត​ជម្រុះ​ជុំ​ទី​១ សោម ស៊ី​ថៃ ផ្ដួល​ឡុង សា​ម៉េ​ត ក្លិប​ពន្លឺ​វិបុល នៅ​ទឹក​ទី​១ រីឯ វ៉ែន ហុង ជី​វ៉ុ​ង ឈ្នះ សុខ សុវណ្ណ ក្លិប​កងពលធំ អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ ។ ការ​ប្រជែង​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រាកដជា​តឹងតែង​ជាមិនខាន ។ វ៉ែន ហុង​ជី​វ៉ុ​ង ឬ សោម ស៊ី​ថៃ ដណ្ដើមបាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​៣ ?​។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៣ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ សាំង គីម ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ ឡុង សុវណ្ណ ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...