Home ព័ត៌មានអន្តរជាតិ ៣៩​នាក់​ទៀត​ឆ...

៣៩​នាក់​ទៀត​ឆ្លង​កូរ៉ូណា​វីរុស នៅ​ពេល​ពួក​នាវិក​ក្នុង​នាវា​ទេសចរណ៍​សុំ​អង្វរ​ឲ្យ​នាំ​ពួកគេ​ចេញ​ដើម្បី​កុំឲ្យយឺត​ពេល​

​មនុស្ស​៣៩​នាក់​ទៀត​នៅ​លើ​នាវា​ដឹក​អ្នកដំណើរ​កម្សាន្ត​Diamond Princess ត្រូវបាន​ធ្វើតេស្ត​រកឃើញ​កូរ៉ូណា​វីរុស​ថ្មី នេះ​បើ​តាម​ការបញ្ជាក់​អះអាង​របស់​រដ្ឋមន្ត្រី​​សុខាភិបាល ​លោក កាត់​ស៊ូ​ណូ​បូ កា​តុ កាលពី​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ ជាហេតុ​នាំ​ឲ្យចំនួន​មនុស្ស​ឆ្លង​វីរុស​បង្ក​ជំងឺ​ផ្លូវដង្ហើម​នៅ​លើ​នាវា​តែ​មួយ​នេះ​កើន​ដល់​១៧៤​នាក់​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​ក្នុងចំណោម​មនុស្ស​ធ្វើតេស្ត​៥៣​នាក់ មាន​៣៩​នាក់​មាន​ផ្ទុក​កូរ៉ូណា​វីរុស ​COVID-19 ហើយ​មន្ត្រី​ចត្តា​ឡីស័​ក​ម្នាក់ក៏​បាន​​ឆ្លង​វីរុស​ផងដែរ​។​នៅ​ដំណាក់កាល​នេះ យើង​អាច​បញ្ជាក់​ថា ក្នុងចំណោម​អ្នក​ជំងឺដែល​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ មាន​៤​នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ នៅក្នុង​​បន្ទប់​សង្គ្រោះ​បន្ទាន់​»​។​

​សូមបញ្ជាក់​ថា នាវា​Diamond Princess​ ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក​(​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​ពិនិត្យ​និង​តាមដាន​សុខភាព​)​នៅក្នុង​សមុទ្រ​នៃ​ទីក្រុង​យ៉ូ​កូហា​ម៉ា ប្រ​​ទេស​ជប៉ុន​កាលពី​ដើម​សប្តាហ៍​មុន បន្ទាប់​ពី​អតីត​អ្នកដំណើរ​របស់​នាវា​បាន​ចុះ​នៅ​ហុងកុង​ហើយ​ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​កូរ៉ូណា​វីរុស​COVID-19​។​

​ក្នុងចំណោម​មនុស្ស​៣.៧១១​នាក់​នៅក្នុង​នាវា អាជ្ញាធរ​ជប៉ុន​បាន​ធ្វើ​ការត្រួតពិនិត្យ​សុខភាព​ជា​ក្រុមៗ​ដោយ​ដំបូង​ពិនិត្យ​តែ​៣០០​នាក់​ដែល​មាន​ការជាប់​ទាក់​​ទង​អ្នក​ជំងឹដំបូង​និង​រកឃើញ​អ្នក​ឆ្លង​១០​នាក់​។​បន្ទាប់មក បាន​ពង្រីក​ការពិនិត្យ​ទៅកាន់​អ្នកមាន​រោគសញ្ញា ឬ​អ្នក​មាន​ការប៉ះពាល់​ជាមួយ​អ្នកដំណើរ​ឬ​​សមាជិក​នាវិក​ដែល​ឆ្លង ដោយ​រក​ឃើញ​អ្នក​ឆ្លង​បី​បួន​ដំណាក់កាល​។​

​អ្នក​នៅ​ក្នុង​នាវា ត្រូវ​បាន​ស្នើ​ឲ្យ​នៅ​ក្នុង​បន្ទប់ ពាក់​ម៉ាស់​មុខ​និង​អាច​ចេញ​មក​លើ​ឃ្លុប​នាវា​មួយ​ភ្លែតៗ​។​

​ក្រោយ​ចប់​រយៈពេល​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ នាវា​នេះ​គ្រោង​នឹង​ចេញដំណើរ​ពី​ជប៉ុន​នៅ​ថ្ងៃ​១៩​កុម្ភៈ ។​ក្នុងពេល​ជាមួយគ្នា​ពួក​សមាជិក​នាវា​រាប់សិប​នាក់​កំពុង​សុំ​អង្វរ​​ឲ្យនាំ​ពួកគេ​បាន​ចាកចេញ​ពី​នាវា មុន​ពេល​ពួកគេ​ឆ្លង​វីរុស​។​

​សមាជិក​នាវិក​កប៉ាល់​Diamond Princess ម្នាក់​បាន​សរសេរ​បង្ហោះ​តាម​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​អង្គារ ដោយ​សុំ​អង្វរ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជម្លៀស​ពលរដ្ឋ​ឥណ្ឌា​​ចំនួន​១៦០​នាក់​ដែល​ជា​សមាជិក​ក្រុម​នាវិក​កប៉ាល់​នេះមុន​យឺត​ពេល​។​

​ក្នុងចំណោម​មនុស្ស​៣.៧០០​នាក់​នៅ​លើ​នាវា​ឆ្លង​វីរុស​នេះ គេ​គិត​ថា​មាន​សមាជិក​នាវា​១៦០​នាក់​និង​អ្នកដំណើរ​៨​នាក់​ជា​ជនជាតិ​ឥណ្ឌា​៕ដោយ៖វាសនា/Ha

​សមាជិក​នាវិក​ជនជាតិ​ឥណ្ឌា​ធ្វើការ​អង្វរ​ឲ្យមាន​ការជម្លៀស​ពួកគេ​ចេញពី​នាវា​

នាវា Diamond Princess ដោត​ទង់​អង់គ្លេស ចត​នៅ​ក្រុង​យ៉ូ​កូហា​ម៉ា ក្នុង​អំឡុងពេល​ធ្វើ​ចត្តា​ឡី​ស័កពី​បុគ្គលិក​វេជ្ជសាស្ត្រ​ជប៉ុន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...