Home កម្សាន្ត ពីរនាក់ម្តាយក...

ពីរនាក់ម្តាយកូននេះតែងឱ្យគេច្រឡំស្មានតែជាបងប្អូនបង្កើត តើអ្នកអាចមើលដឹងទេថាមួយណាជាកូន?

ម្តាយនិងកូនស្រី ដែលធ្វើឱ្យគេច្រឡំស្មានតែបងប្អូនស្រីបង្កើតនៅលើបណ្តាញសង្គមជាញឹកញាប់នោះ បានធ្វើឱ្យមនុស្សស្រឡាំងកាំង ដោយលាតត្រដាងពីគម្លាតអាយុ ២៣ ឆ្នាំរវាងអ្នកទាំងពីរ។

លោកស្រី ចូលីន ឌាស (Joleen Diaz) អាយុ ៤៣ ឆ្នាំនិងកូនស្រីអាយុ ១៩ ឆ្នាំឈ្មោះ ម៉ីឡានី ផាក (Meilani Parks) ទាំងពីរនាក់មកពីភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា មានភាពស្និទ្ធស្នាលនឹងគ្នាគួរឱ្យច្រណែន និង តែងចំណាយពេលច្រើននៅជាមួយគ្នា ដែលជារឿយៗធ្វើឱ្យគេភ័ន្តច្រឡំស្មានតែជាបងប្អូនបង្កើត។

ឥឡូវនេះ អ្នកមេម៉ាយរូបនេះបានបង្ហើបឱ្យដឹងថា គាត់នៅតែរក្សាសម្រស់ស្បែកឱ្យនៅក្មេងដូចកូនស្រី ដោយរក្សារបៀបរស់នៅស្អាតតាមបែបបុរាណ។

លោកស្រីបន្តទៀតថា “ខ្ញុំតែងតែរស់នៅតាមរបៀបដែលមានសុខភាពល្អនិងមានភាពសកម្មជានិច្ច។ ខ្ញុំកម្រផឹកស្រាណាស់ ខ្ញុំសម្រាកច្រើន និង ទទួលទានអាហារមានតុល្យភាពនិងមានសុខភាពល្អ”។

ម្តាយសាច់ចាំ ដែលរបបថែរក្សាសម្ផស្សរបស់គាត់គឺផ្តោតសំខាន់លើការថែរក្សាស្បែក ក៏ជឿផងដែរថា គន្លឹះក្នុងការថែរក្សាសម្រស់ស្បែកឱ្យចាំបែបនេះគឺចាប់ផ្តើមតាំងពីលោកស្រីមានអាយុប្រហែល ១២ ឆ្នាំ។

លោកស្រីចូលីន ដែលជាគ្រូបឋមសិក្សា បាននិយាយថា​ “យើងមានភាពជិតស្និទ្ធនឹងគ្នាខ្លាំងណាស់។ យើងធ្វើរឿងរ៉ាវជាច្រើនជាមួយគ្នា ធ្វើដំណើរ ដើរទិញអីវ៉ាន់ និង ហាត់ប្រាណ។ ហើយជួនកាលគ្រាន់តែទម្រេតលើកៅអី និង និយាយគ្នាលេង៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ចូលីន ឌាស (ឆ្វេង) និងកូនស្រីឈ្មោះ ម៉ីឡានី ផាក មើលមួយភ្លែតច្រឡំបងប្អូនបង្កើត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular