Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​អាក...

ក្រុមហ៊ុន​អាកាសចរណ៍​មួយទៀត ស្នើ​ឱ្យ​បុគ្គលិក​ឈប់សម្រាក​ដោយ​មិន​យក​ប្រាក់ខែ ចំ​ពេល​មាន​ការឆ្លង​រាលដាល​វីរុស​

​អ្នកនាំពាក្យ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​១២ ខែ​កុម្ភៈ​នេះ​ថា​ក្រុមហ៊ុន​អាកាសចរណ៍ Asiana Airlines របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ស្នើ​​ឱ្យ​សមាជិក​យានិក​អ្នក​បំរើការ​លើ​យន្តហោះ​ឈប់សម្រាក​ដោយ​មិន​យក​ប្រាក់ខែ ដោយសារ​ផ្លូវ​ហោះហើរ​ទៅ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវ​​បាន​កាត់បន្ថយ​ដោយសារ​តែ​ការព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​នៃ​វីរុស​COVID-19 នេះ​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយថា​ក្រុមហ៊ុន​អាកាសចរណ៍ Asiana Airlines កំពុង​តែ​ទទួល​យក​ពាក្យ​សុំ​ពី​សមាជិក​យានិក​សម្រាប់​ការ​ឈប់សម្រាក​ដោយ​ស្ម័គ្រ​​ចិត្ត​ដោយ​មិន​យក​ប្រាក់ខែ​រវាង​ថ្ងៃទី ១៥-២៩ ខែ​កុម្ភៈ​។​

​អ្នក​នាំ​ពាក្យ​នេះ​បាន​និយាយថា​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​កំពុង​ពិចារណា​ទទួល​យក​ពាក្យ​សុំ​ឈប់សម្រាក​ផងដែរ ដែល​មិន​យក​ប្រាក់​នៅ​ខែ​មីនា​ដែលជា​​ចំណាត់ការ​ស្រប​តាម​ការកាត់បន្ថយ​ផ្លូវ​ហោះហើរ​នៅ​ប្រទេស​ចិន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​Yonhap បាន​រាយការណ៍​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ថា​ជើងហោះហើរ ៨០​ភាគរយ​ឬ​ច្រើន​ជាង​នេះ​រវាង​ប្រទេស​ចិន​និង​កូរ៉េ​ខាង​​ត្បូង​ត្រូវបាន​ផ្អាក​ឬ​កាត់បន្ថយ​ដោយសារតែ​ការព្រួយបារម្ភ​អំពី​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​។​

​កាលពី​សប្តាហ៍​មុន ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific​របស់​ហុងកុង​បាន​ស្នើ​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ទាំងអស់​២៧.០០០ នាក់​ទទួល​យក​ការ​ឈប់សម្រាក​ដោយ​​គ្មាន​ប្រាក់​ឈ្នួល​រហូតដល់​៣ សប្តាហ៍​ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ជួប​ការធ្លាក់​ចុះ​តម្រូវការ​នៃ​ការហោះហើរ​ដែល​បណ្តាល​មកពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​៕​ប្រែ​​សម្រួល​៖​សុខា​/sn

ក្រុមហ៊ុន​អាកាសចរណ៍ Asiana Airlines​កំពុង​តែ​ទទួល​យក​ពាក្យ​សុំ​ពី​សមាជិក​អាកាសយានិក​និង​អ្នក​បំរើកា​រលើ​យន្តហោះ​សម្រាប់​ការ​ឈប់សម្រាក​ដោយ​​ស្ម័គ្រចិត្ត​ដោយ​មិន​យក​ប្រាក់ខែ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular