Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​កំណើន​តម្រូវ...

​កំណើន​តម្រូវការ ធនាគារ ជីបម៉ុង ប្រកាស​បើក​សាខា​ថ្មី ២​បន្ថែមទៀត​ក្នុងពេល​តែមួយ​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​ជីបម៉ុង​បាន​បើក​ដំណើរការ​សាខា​ថ្មី​២​បន្ថែមទៀត​គឺ​មួយ​នៅក្នុង​អគារ​ពាណិជ្ជកម្ម​ជីបម៉ុង​បាក់​ទូក​និង​មួយទៀត​ក្នុង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ជីបម៉ុង​ណូ​រ៉ូ​ម៉​ល​ដើម្បី​បំពេញតម្រូវការ​ជូន​អតិថិជន​របស់ខ្លួន​។​ឥឡូវនេះ​ធនាគារ​ជីបម៉ុង​សាខា​បាក់​ទូក​និង​សាខា​ណូ​រ៉ូ​ម៉​ល​ចាប់ផ្ដើម​ផ្តល់​ផលិតផល និង​បម្រើ សេវាកម្ម​ធនាគារ​ដ៏​សំបូរបែប​ជូន​អតិថិជន​។

​លោកអ្នក​អាច​អញ្ជើញ​មក​សាខា​ថ្មី​ទាំង​២​នេះ ដើម្បី​បើក​គណនី​សន្សំ គណនី​បញ្ញើ​មាន​កាលកំណត់ ពិភាក្សា​អំពី​សេវាកម្ម​កម្ចី​នានា​ជាមួយនឹង​បុគ្គលិក​ជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​លើស​ពីលើ​នេះ​សាខា​ក៏មាន​បំពាក់​ម៉ាស៊ីន​ATM​និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​សម្រាប់​អតិថិជន​ធ្វើ​ប្រតិបត្តិ​ការដក​ឬ​ដាក់​ប្រា​ក់បាន​គ្រប់ពេលវេលា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ឧកញ៉ា​លាង​ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ជីបម៉ុង​បាន​មានប្រសាសន៍ថា​ការបើក​សាខា​ថ្មី​២​នេះ​ជា​សមិទ្ធផល​មួយ​នៃ​គម្រោង​ពង្រីក​សាខា​ឱ្យបាន​ពាសពេញ​ផ្ទៃ​ប្រទេស​របស់​ធនាគារ​ជីបម៉ុង​។​អតិថិជន​អាច​អញ្ជើញ​មក​បើក​គណនី​ឬ​ប្រើប្រាស់​សេវា​កម្ចី​នានា​ដែលមាន​រយៈពេល​អនុម័ត​ដ៏​ឆាប់រហ័ស ទាន់​តម្រូវការ​របស់​អតិថិជន​។​

​ធនាគារ ជីប ម៉ុង សាខា​បាក់​ទូក ស្ថិតនៅ​ជាន់​ទី​១​នៃ​អគារ​ពាណិជ្ជកម្ម​ជីបម៉ុង​បាក់​ទូក​អគារ​លេខ​១៧៤ មហាវិថី​សាធារណរដ្ឋ​ឆេ​ក សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​ធនាគារ ជីប ម៉ុង សាខា ណូ​រ៉ូ​ម៉​ល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ណូ​រ៉ូ​ម៉​ល​ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​៣៦០ ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

​គិត​ត្រឹម​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ធនាគារ​ជីបម៉ុង​មាន​សាខា​សរុប​ទាំងអស់​៧​ដែល​បាន​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន​ហើយក៏​មាន​សាខា​ជាច្រើន​ទៀត​គ្រោង​បើកទ្វារ​បន្ថែម​ក្នុង​ឆ្នាំ​២០២០​នេះ​ផងដែរ​៕S/


​ចំណងជើង​រូបថត​៖​ធនាគារ​ជីបម៉ុង​ប្រកាស​បើក​សាខា​ថ្មី​២​បន្ថែមទៀត​ក្នុងពេល​តែមួយ​នៅ​អគារ​ពាណិជ្ជកម្ម ជីប ម៉ុង បាក់​ទូក​និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

អនុសាខា​កាកបាទក្រហម​ស្រុក...

ដោយ​: គ្រញូង / បាត់ដំបង​:...

ក្រុមហ៊ុន ព្រី​ម្លិះ នឹង​...

ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង...

ជ័យលាភី​ពានរង្វាន់​ណូបែល​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...