ប្រទះឃើញសាកសពបុរសមកនាក់ស្អុយរលួយចងកស្លាប់នៅក្នុងព្រៃដីឡូត៍នៅសង្កាត់ឬស្សីកែវ

ដោយៈសាវរក្ស/ភ្នំពេញ ៖ សាកសពបុរសម្នាក់ស្អុយរលួយត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ​ចងកស្លាប់នៅនឹងដើមត្រខុបក្នុងដីឡូមួយកន្លែងបង្កឱ្យមានការភ្ញាក់ឲ្យកើតឡើង កាលបរម៉ោង៩នឹង១០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភ:ឆ្នាំ២០២០ ស្ថិតនៅខាងជើងហ្គ្រេនភ្នំពេញ ភូមិស្វាយប៉ាក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ សាកសពបុរសរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុប្រជាពលរដ្ឋបានដើរទៅដីឡូត៍ទំនេរទុកចោលហើយស្អុយធំក្លិនស្អុយក៏សំលឹងរកមើលស្រាប់តែប្រទះឃើញប្រទះឃើញសាកសពបុរសម្នាក់ចងកនឹងដើមត្រខុបស្លាប់ធុំក្លិនស្អុយរលួយទៅហើយ ភ័យស្ទើរលួសព្រលឹងក៏រត់ត្រឡប់ប្រាប់អ្នកជិតខាងនឹងរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុធ្វើការហ៊ុពាត់ខ្សែ នឹងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យដើម្បីចុះមកធ្វើកោសល្យវិច័យសព នឹងស្រាវជ្រាវស្វែងរកសាច់ញ្ញាតិនិងក្រុមគ្រួសារសព។

បច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅតំកល់នៅវត្តព្រែកព្នៅរងចាំសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular