ក្រុមប្រឹក្សាខេត្តជំរុញដល់មន្ត្រីជំនាញត្រូវពិនិត្យការធ្វើផ្លូវឲ្យម៉ត់ចត់ ដើម្បីប្រើប្រាស់មានគុណភាពយូរអង្វែង

ដោយ:បូកគូ/កំពត ៖ ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តកំពតបានជំរុញ ក៏ដូចជាក្រើនរំលឹកដល់មន្ត្រីទទួលបន្ទុក កិច្ចការងារអភិវឌ្ឍត្រូវត្រួតពិនិត្យតាមដានក្រុមហ៊ុនម៉ៅការ និងឃ្លាំមើលសកម្មភាពនៃការស្ថាបនាផ្លូវនៅគ្រប់មូលដ្ឋានឱ្យបានម៉ត់ចត់ដើម្បីទទួលបានគុណភាពពិតប្រាកដសម្រាប់ប្រើប្រាស់យូរអង្វែង។

ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតបានមានប្រសាសន៍ថាជាទូទៅផ្លូវនៅតាមជនបទដែលស្ថាបនាតាមរយៈការដេញថ្លៃរបស់ក្រុមហ៊ុនឯកជនរមែងឆាប់ខូច ហើយបង្កការលំបាកឡើងវិញទើបមានការរិះគន់ពីប្រជាពលរដ្ឋ។ ផ្តោតលើករណីនេះ ក្នុងនាមតំណាងឱ្យក្រុមប្រឹក្សាខេត្ត លោកសូមសំណូមពរចំពោះលោកអភិបាលខេត្តមេត្តាជំរុញដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់បន្ថែមសម្រាប់កិច្ចការងារដ៏សំខាន់នោះ។ អ្វីដែលមន្ត្រីទទួលបន្ទុកត្រូវអនុវត្តជាប្រចាំគឺការត្រួតពិនិត្យតាមដានក្រុមហ៊ុនម៉ៅការ និងឃ្លាំមើលសកម្មភាពនៃការស្ថាបនាផ្លូវនៅគ្រប់មូលដ្ឋានឱ្យបានម៉ត់ចត់ដើម្បីទទួលបានគុណភាពពិតប្រាកដសម្រាប់ប្រើប្រាស់យូរអង្វែង។

លោកប្រធានក្រុមប្រឹក្សាបានបន្តថាកន្លងមកមិនដែលឃើញក្រុមការងារជំនាញបានផ្សព្វផ្សាយ ឬរាយការណ៍ជូនគណៈអភិបាលខេត្តស្តីពីការចុះត្រួតពិនិត្យមើលគុណភាពផ្លូវសាងសង់ដោយក្រុមហ៊ុនម៉ៅការនោះទេ។

មន្ត្រីគាំទ្រលក្ខណៈបច្ចេកទេស ក៏ដូចជា មន្ត្រីសាលាស្រុក ព្រមទាំងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទត្រូវចុះត្រួតពិនិត្យរួចរាយការណ៍ជូនមកគណៈអភិបាលខេត្តជាចាំបាច់។

លោកជឹង ផល្លាបានបញ្ជាក់ថាកិច្ចការនេះត្រូវតែចុះឱ្យដល់ការដ្ឋានផ្ទាល់ដែលយ៉ាងហោចណាស់ក៏អាចដឹងថាតើមានប្រជាពលរដ្ឋចូលរួម ឬពេញចិត្តចំពោះសមិទ្ធផលនោះដែរឬទេ។ អនុវត្តបានខ្ជាប់ខ្ជួននូវគោលការណ៍នេះទើបមានតម្លាភាព គណនេយ្យភាព និងទទួលបាននូវការគាំទ្រពេញលេញពីប្រជាពលរដ្ឋដែលជាការឆ្លើយតបតាមតម្រូវការនៅមូលដ្ឋាន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...