​អ្នកភូមិ​ព្រៃ​ខ្លូត​អរគុណ​សម្តេច​ក្រឡាហោម ស ខេង ដែល​បានផ្តល់​អគារសិក្សា​ថ្មី​មួយ​ខ្នង​បំពេញតម្រូវការ​សិក្សារ​បស់​សិស្ស

ព្រៃវែង​៖ អគារសិក្សា​មួយ​ខ្នង​មាន​៧ បន្ទប់​ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ប្រគល់ជូន​ប្រជា​ពល រដ្ឋ​ភូមិ​ព្រៃ​ខ្លូត ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ​ខេត្តព្រៃវែង​ក្នុង​គោលដៅ​ជំរុញ​សាលារៀន​ទៅ​កៀក​និង​ផ្ទះ​ប្រជាជន​។​ការផ្តល់​អគារសិក្សា​ថ្មី​នេះ​ខណៈដែល ចំនួន​សិស្សានុសិស្ស​នៅក្នុង​មូលដ្ឋាន​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ។​

​លោក ស្តើង សុខុម រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការ ងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំចាយមារ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារសិក្សា​នេះ​នា​ព្រឹក​ថ្ងៃទី ១១ ខែ កុម្ភៈ នៅក្នុង​សាលាបឋមសិក្សាព្រៃ​គី ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្លូត ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ ។

​សាលាបឋមសិក្សា​ព្រៃ​គី​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៧៩ ស្ថិតនៅក្នុង​ទីតាំង​វត្ត​ព្រៃ​គី​មាន​២​ខ្នង​ស្មើ​៤​បន្ទប់​សាងសង់​ពី​ឈើ​ប្រក់ស​ង្ក័​សី​ដោយ​ថវិកា របស់​ព្រះចៅអធិការ​វត្ត និងពុទ្ធបរិស័ទ​ចំណុះជើងវត្ត។សាលារៀន​នេះ​ត្រូវបាន​វិវត្តន៍​ជា​បន្តបន្ទាប់​មកដល់​ឆ្នាំ ២០ ០១ សម្តេច​ក្រឡាហោម ស ខេង និងលោកជំទាវបានផ្តល់​អគារសិក្សា​មួយ​ខ្នង ៥ បន្ទប់​ទីចាត់ការ​១​ខ្នង​និង​របង​ព័ទ្ធជុំវិញ​ប្រវែង ៣៨០ ម៉ែត្រ ។បច្ចុប្បន្ន​សាលាបឋមសិក្សា​ព្រៃ​គី​មាន លោកគ្រូ​អ្នកគ្រូ ៧នាក់និងសិ​ស្សាបាន​កើនឡើង​ដល់៤៥០ នាក់ ។​ដោយសារ​កំណើន​សិស្ស​ចេះតែ​កើន​ឡើងជា​រឿង​រាល់​ឆ្នាំមើលឃើញ​ពី​សេចក្តី​ការនៃ​អគារសិក្សា​បន្ថែមសម្តេច​ក្រឡាហោម ស ខេង បានប្រគល់​ភារកិច្ច​ឲ្យ​លោក ស្តើង សុខុម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំចាយមារ​ចុះ​ធ្វើការ សិក្សា​និង​បានសម្រេច​ផ្តល់​អគារសិក្សា ១ ខ្នង មាន ៧ បន្ទប់​សាងសង់​អំពី​ថ្ម ។​

​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈលោក ស្តើង សុខុម តំណាង​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោមស ខេងបាន​មានប្រសាសន៍ថា៖​ សម្តេច​ក្រឡាហោម ស ខេង តែងតែបាន​យកចិត្តទុកដាក់​ជាប្រចាំ​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​លោក​តែង​បាន​កសាង​ផ្លូវ កសាង​សាលារៀន មន្ទីរ ពេទ្យ​ទៅ​តំបន់​មូលដ្ឋាន​ដែលជា​តម្រូវការ​របស់​ប្រជា ជន​ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​រស់​នៅ​,​សុខមាលភាព​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​ពិ​សេ សគឺ​ការ​រុញ​សាលារៀន​ទៅ​ខិតជិត​ផ្ទះ​ប្រជាជន ។លោក ស្តើង សុខុម បាន​សង្កត់ធ្ងន់ថា​ហេតុអ្វី​បានជា​ត្រូវ​រុញ​សាលារៀន​ទៅជិត​ផ្ទះ​ប្រជាជន​ព្រោះសាលារៀន​នេះហើ យ​ដែលជា​ថ្នាល​បណ្តុះ​នូវ​ចំណេះដឹង​ដល់​កូនចៅ​ប្រជាជន​ហើយ​នៅពេលដែល​កូនចៅ​ប្រជា ជនមាន​ចំណេះដឹង​ហើយ​នោះ​ពលរដ្ឋអាចធ្វើ​ការប្រកបមុខរប​ប​ទៅតាម​វិជ្ជាជីវៈ និងប្រកបមុខរបរ​ទទួល​ទាន​មានការ​រីកចំរើន​និង​ប្រសើរ​ជាង​ពលរដ្ឋ​ដែល​មិនមាន​ចំណេះដឹង ។ លោក​ប្រធានក្រុមការងារ​ថ្នាក់ជាតិ​បាន​បន្ត​សង្កត់ធ្ងន់​ទៀតថា​ហេតុអ្វី​បាន ជា​ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស​គឺ​ចង់​ឲ្យ​ពលរដ្ឋ​មានចំណេះដឹង​ទូទៅ​ទូលំទូលាយនិង មាន​ជំនាញ​ព្រោះ​រាល់​កិច្ចការ​អ្វី​ក៏ដោយ​ប្រសិនជា​យើង​មាន​ជំនាញគឺ​ប្រកបមុខរបរ​តែង​ទទួលបាន​ជោគជ័យ​និង​ទទួល​ទិន្នផល​ខ្ពស់ ។ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវបញ្ជូន​កូន​ទៅ​រៀន​ឲ្យ​បាន​គ្រប់គ្នា​និង​ឲ្យ​រៀន​ឲ្យ​បាន​ចប់​មហាវិទ្យាល័យ​ព្រោះ​ស្រុក​កំចា យមារ​មាន​សាកលវិទ្យាល័យ​នៅ​ស្រុកនេះ​តែម្តង ។

​លោក ស្តើង សុ​ខម បាន​បន្តថា​ការកកើត​សាលារៀន និង សាកលវិទ្យាល័យ​នៅក្នុង​ស្រុក​កំចាយមារ​វា​គឺជា​ទស្សនៈ​ប្រកបដោយ​គតិបណ្ឌិត​វែងឆ្ងាយ​រប ស់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​ពីស​ម្តេច ជា ស៊ីម ,​សម្តេច ហ៊ុន សែន​,ជាពិសេស​សម្តេច​ក្រឡា ហោម ស ខេង ដែលជា​បង្គោល​រឹង មាំ​សម្រាប់​ខេត្តព្រៃវែង​បាន​ខិតខំ ចំណាយ​មូលធន​ផ្ទាល់ខ្លួន​ផង​ការចូលរួម​ឧបត្ថម្ភ​ធន ពី​សប្បុរសជន​ផង​បានធ្វើ​ឲ្យ​ស្រុក​កំចាយមារ​របស់​យើង​មាន​រហូតសាកលវិទ្យាល័យ ។ ជាក់ស្តែង​ស្រុក​កំចាយមារ​ប​ច្ច​ប្បន្ន​មាន​គ្រឺះ​ស្ថាន​សិក្សា​របស់​រដ្ឋ​ចំនួន ៥១កន្លែង​ក្នុងនោះ​បឋមសិក្សា​មាន​៣៩កន្លែង មាន​អគារសិក្សា ៩២ ខ្នង​ស្មើ៣៧២បន្ទប់។ អនុវិទ្យាល័យ៨ កន្លែង​មាន​អគារសិក្សា​២១ ខ្នង មាន ៩១បន្ទប់ ។ វិទ្យា ល័យ​មាន ២ កន្លែងមាន​អគារសិក្សា​៨ខ្នង​ស្នើ​៨០​បន្ទប់​និង​សាកលវិទ្យាល័យ ១ កន្លែង​មាន​អគារសិក្សា​១៣ ខ្នង ចែកចេញជា​៥ មហាវិទ្យាល័យ ។ វិទ្យាស្ថាន​អភិវឌ្ឍ​សហគមន៍​ចំនួន ១​កន្លែង ។ មាន​អគារ​អន្តេវាសិកដ្ឋាន ១៧ ខ្នង ។

​លោក ស្តើង សុខុម បាន​ឲ្យ​ដឹង​ទៀតថា​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​នៃ​ការកើនឡើង​ចំនួន​សិស្សានុសិស្ស​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅ នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​ចំនួន ៧ ខ្នង​ស្មើ ៣៩ បន្ទប់ និង​ទីចាត់ការ ៧ខ្នង​ជួសជុល​អគារសិក្សា ៨ ខ្នង​ស្នើ ៣៥ បន្ទប់ របង ខ្លោងទ្វារ​និង​សាងសង់​អគារ​ រដ្ឋបាល​ឃុំ​ចំនួន ២ ។

​លោកនាយក​សាលាបឋមសិក្សា​ព្រៃ​គី បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ភូមិ​ព្រៃ​ខ្លូត ទោះបី​ភូមិ​នៅ​ដាច់ស្រយាល​ក៏ដោយ ។​ ដើម្បី​ឆ្លើយតប​ទៅនឹង​គុណបំណាច់​នេះ​លោកនាយក​សាលា​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខិតខំ​បង្រៀន សិស្ស​ឲ្យ​មានចំណេះដឹងនិងអប់រំ​សិស្ស​ឲ្យ​ជៀស វាង​អំពី​អំពើ​អបាយមុខ និង ខិតខំ​ថែរក្សា​សមិទ្ធផល​ដ៏​ថ្លែ​ថ្លា​នេះ​ឲ្យ​បានល្អ ។

​នៅក្នុង​ឱកាស​នោះដែរ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​បាន​បើក​វេទិកាសាធារណៈ​ដើម្បី​ឲ្យ​ពលរដ្ឋ​លើកឡើង​អំពី​ផល​លំបាក​របស់ខ្លួន​ពាក់ព័ន្ធ​ការផ្តល់សេវាសាធារណៈ​របស់ រ​ដ្ឋនិងបញ្ហា​ភូមិ​ឃុំ​មាន​សុ​វត្តិភាពព្រម​តាំង​សំណូមពរ​ជ្សេ​ងៗ​ដែល​ប្រជាពលរដ្ឋ​ចង់បាន ។ នៅក្នុង​វេទិកា​នោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ភូមិ​ព្រៃ​ខ្លូតបាន​សំណូមពរ​ការជួស​ជូ​ល​ផ្លូវ​ប្រវែង ៤,២ គីឡូ​ម៉ែត​និង​ការតភ្ជាប់​បណ្តាញ​អគ្គិសនី​មកកាន់​ភូមិ​ព្រៃ​ខ្លូត ។ បងប្អូន​ក៏បាន​ស្នើសុំ​ឲ្យ​មានការ កសាង​ប្រឡាយ​បង្ហូរទឹក​មកកាន់​ភូមិ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ធ្វើស្រែ​ប្រាំង​ផងដែរ ។

​ឆ្លើយតប​ទៅ​សំណើ​និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ស្រុក​កំចាយមារ​បានទទួល​យក​សំណូមពរ​ការកសាងផ្លូវ និង ប្រឡាយទឹក ដោយបាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាឃុំ​ធ្វើការ​សិក្សា​គម្រោង​នេះ ។ លោក​ក៏បាន​ធ្វើការ​ពន្យល់​ផង ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់ថវិកា​ដល់​ឃុំសង្កាត់​ក្នុង​រង្វង់​ថវិកា ១២ ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ ប៉ុន្តែ​ក្នុងនោះ​មាន​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ប្រមាណ ៧ ម៉ឺន​ដុល្លារ​ក្នុង​១​ឃុំ​សម្រាប់​ឆ្នាំ ២០២០ ដូចនេះ​ឃុំ​និ​មួយៗ​អាច​លើក​គម្រោង​ដើម្បី​ធ្វើ​ផ្លូវ​ធ្វើ​ប្រឡាយទឹក​នៅតាម​ភូមិ ឃុំ ដែលជា​អាទិភាព ដូចនេះ​ឃុំ​អាច​ពិនិត្យ​សំណើ​នេះហើយ​ធ្វើជា​ដំណាក់​។ តែបើ​គម្រោង​តូចៗ​យើង​អាច​សុំ​ការជួយ​ពី​សប្បុរសជន ។ ពាក់ព័ន្ធ​បញ្ហា​ភ្លើង​លោក​ប្រធាន​បាន​បញ្ជាក់ ថា​លោក​បានដាក់​ទៅកាន់​អគ្គិសនី​កម្ពុជា​រួចហើយដូ​ចេះ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ពិនិត្យ​មើលថា​ឃុំ ភូមិ ណា​មិនទាន់មាន​បណ្តាញ​ភ្លើង​របស់​រដ្ឋ​ដើម្បី​ត​ភ្ជាប់​ភ្លើង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​។ ដូចនេះ​នៅពេល​ខាងមុខ នឹង​ទទួលបាន​ភ្លើង​នៅតាម​ភូមិ ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​លោក ស្តើង សុខុម ក៏បាន​អញ្ជើញ​ចូលរួម​សម្ភោ​ធ​សមិទ្ធផល​នា នា​នៅក្នុង​វត្ត​រតនៈ​សិលាហៅ​វត្ត​ក្របៅ​ថ្មីក្នុង​ឃុំ​ក្របៅ ស្រុក កំចាយមារដែល​រួមមាន​បណ្តា ​ល័យ ព្រះ​ពុទ្ធរូប ខឿន​មហាពោធិ​ព្រឹ​ក្យ ប្រព័ន្ធ​លូ​រំដោះ​ទឹក សួនច្បារ និង សមិទ្ធផល​ជ្សេ​ងៗ​ទៀត​បំរើ​ឲ្យ​វិស័យ​ព្រះពុទ្ធ សាសនា ។ លោក ស្តើង សុខុម បាន​សម្តែង​ការអបអរសាទរ​ចំ​សមិទ្ធផល​នានា​ជាច្រើន​ដែល​បាន​កើតឡើង​ក្នុង​វត្ត​រតនៈ​សិលា ហៅ វត្ត​ក្របៅ​ថ្មី​ក្រោម ការចូលរួម​បរិចាក​ធនធាន​ដោយ​សទ្ធា​ជ្រះថ្លា​ពី​សម្បុរ​សជន​និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដើម្បី​សម្រេចបាន​នូវ​ការកសាង​សមិទ្ធផល​ជាច្រើន​សំរាប់​តម្កល់ទុក ជា​ប្រយោជន៍​រួម​របស់​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ក្នុង​ការគោរព​ប្រតិបត្តិ​តាម​ជំនឿ​បែប​ព្រះពុទ្ធសាសនា​។​

​លោក​ប្រធាន​ក្រ​មុ​ការងារ​ថ្នាក់ជាតិ​បាន​បន្តថា​៖​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ននេះ​ធ្វើ​ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយដែល​គឺ​ខុសពី​ជាង​៤០​ឆ្នាំមុន​ដែល​ប្រជាពលរដ្ឋ​រស់ នៅ​ក្នុងកា​រ​ភ័យខ្លាច លំបាក​វេទនា​គ្មាន​សិទ្ធ សេរីភាព​អ្វី​ទាំងអស់ ។ លោក​បន្តថា​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​លើ​គ្រប់ផ្នែក​គ្រប់​វិស័យ រួមទាំង​វិស័យ​សាសនា​ផង​អាច​កើតឡើង​បាន​អាស្រ័យ​ដោ យ​ប្រទេស​មាន​សុខសន្តិភាព​ស្ថេរភាព​នយោបាយ ។ អរគុណ​សន្តិ ភាព​និង​ចូលរួម អរគុណ​សន្តិភាព​ទាំងអស់គ្នា​ដោយ​ធ្វើយ៉ាងណា​រួមគ្នា​ថែរក្សា​សន្តិភាព អោយបាន​ស្ថិតស្ថេរ​គង់វង្ស​ជា​និរន្តរ៍​ដើម្បីអោយ​កម្ពុជា​ឈានឆ្ពោះ​ទៅរក​វឌ្ឍនៈភាព​នៃ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំគ្នា​ប្រកបដោយ​ភាពសុខដុមរមនា​បន្ត​រហូតដល់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៀត​។​

​នៅក្នុង​ឳ​កាស​នេះ​លោក ស្តើង សុខុម និង​លោកជំទាវ​រួមជាមួយ​មន្ត្រី​ក្រុមការងារ​បាន​ប្រគេន​បច្ច័យ​ដល់​ព្រះសង្ឃ​ទុក​សម្រាប់​កសាង​សមិទ្ធផល​ក្នុង​វត្តបន្តទៀតនិង​បាន​នាំ យក​អំណោយ​ជា​សម្ភារៈ​ចែកជូន​សិស្សានុសិស្ស​លោកគ្រូ​អ្នកគ្រូ​លោកយាយ លោកតា និង ប្រជាពលរដ្ឋ​ចូលរួម​ដែលមាន​ក្រណាត់ ស សារុង សៀវភៅ ប៊ិច និង ថវិកា​ព្រមទាំង​បាន​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​នូវ​សមិទ្ធផល​ថ្មី​ក្នុង​ទី​អារាម​វត្ត​ក្របៅ​ថ្មី ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...