សម្តេចក្រឡាហោមៈ”ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពជាមូល​ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ”

ដោយៈប៊ុនណាត/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង៥បន្ទនៅក្នុងបរិវេណអនុវិទ្យាល័យស្វាយសតម្លៃ១៣ម៉ឺនដុល្លារស្ថិតក្នុងភូមិស្វាយសឃុំតាប៉ុនស្រុកសង្កែសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត៎ដំបងមានប្រសាសន៍ថាៈ”ប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាពពេញបរិបូណ៏ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ”។

សម្តេចក្រឡាហោមបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាកើតចេញពីប្រជាពលរដ្ឋជាអ្នក
បោះឆ្នោតជូន។បច្ចប្បន្នប្រទេសយើងមានសុខសន្តិភាពទើបមានអ្នកវិនិយោគទុនមកដាក់ទុនរកស៊ីនៅប្រទេសយើងដោយសារតែនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប៉ុន្តែនៅប្រទេសមួយចំនួននៅអាស៊ីអគ្នេយ៍កំពុងមានសង្គ្រាមដែលសម្លាប់ប្រជាពលរដ្ឋជាច្រើន។បច្ចុប្បន្ន
ប្រទេសយើងមិនត្រឹមតែទទួលបានសុខសន្តិភាពទេនៅបានអង្គការសហប្រជាជាតិឱ្យយោធាក្រុមមួកខៀវចេញទៅជួយដោះមីននៅបណ្តាប្រទេសមួយចំនួនដែលកំពុងជួបប្រទះនូវសង្គ្រាមផ្ទៃក្នុងហើយបន្សល់នូវគ្រាប់មីនជាច្រើនដូចជាប្រទេសស៊ូដង់ លីប៊ី. ..ជាដើម។

សម្តេចក្រឡាហោមបានបញ្ជាក់ថាចំពោះច្បាប់សម្រាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលយើងធ្វើជាង១០ឆ្នាំមកហើយតាំងពីឆ្នាំ១៩៩៤ដល់២០១៥ទើបសម្រេចបានប៉ុន្តែអង្គការ
នេះមិនឯកភាពគទេមិនសម្របសម្រួលគ្នាជាមួយរាជរដ្ឋាភិបាលដោយគេយកលេសថាអង្គការរបស់គេឯករាជ្យហើយគេបានគៀងគរសហគមន៍តូចៗដែលមិនបានចុះបញ្ជីជាច្រើនមកធ្វើខ្នងបង្អែកដែលអ្នកខ្លះមិនដឹងស្អីផង។

អង្គការNOGដែលមកបង្កើតនៅក្នុងប្រទេសយើងគឺមានបំណងស្វែងរកជំនួយពីបរទេស
ហើយលាក់លៀមរដ្ឋាភិបាលមិនឱ្យដឹងពីចំណូលនិងចំណាយអ្វីទាំងអស់ទោះបីជាសុំ
ច្បាប់ចម្លងក៍គេមិនឱ្យដែរ។ច្បាប់ហ្នឹងមុននឹងធ្វើគឺយើងបានយកពីប្រទេសគាត់ដែល
ជាប្រទេសប្រជាធិបតេយ្យជឿនលឿន។ យើងនៅតែប្រកាន់ជំហរបើកទូលាយឱ្យមានការជួបគ្នារវាងរាជរដ្ឋាភិបាលនិងអង្គការNOGដើម្បីរៀបចំច្បាប់ដោយ៦ខែប្រជុំគ្នាម្តង។

ទាក់ទងនឹងច្បាប់អង្គការនេះប្រទេសណាក៍គេមានច្បាប់ដែរដោយយើងធ្វើការស្រាវជ្រាវមុនធ្វើច្បាប់នេះដើម្បីធ្វើទៅខុសតែឯង។

សម្តេចបានលើកឡើងថានៅឃុំតាប៉ុនមានអនុវិទ្យាល័យ២កន្លែងគីអនុវិទ្យាល័យតាប៉ុនដែលជាជួយឧបត្ថម្ភពីក្រុមគ្រួសារលោកឧកញ៉ាតាន៎ ឈុនដែលលោកបានទទួលមរណ
ភាពហើយ។ហើយកាលគាត់នៅមានជីវិតគាត់បានជួយសាងសង៎អគារវិទ្យាល័យព្រះមុនីវង្ស២ជាន់៣០បន្ទប់ជាមួយលោកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសូគីមិចម្នាក់ពាក់ក
ណ្តាល15ម៉ឺនដុល្លារដែលកាលនោះគ្មានអ្នកណាហ៊ានជួយទេព្រោះជាសាលាឈ្មោះស្តេច។អគារអនុវិទ្យាល័យស្វាយសនេះមាន១ខ្នង៥បន្ទប់ បង្គន់អនាម័យ២បន្ទប់តម្លៃ១៣ ម៉ឺនដុល្លារអាមរិកហើយនៅពេលខាងមុខនេះនៅចំណុចប្រឡាយថ្ងូរភូមិបឹងទឹមឃុំតា ននឹងទទួលបានអគារអនុវិទ្យាល័យ១ខ្នង៥បន្ទប់ដែរដែលជាការជួយឧបត្ថម្ភពីលោកឧកញ៉ាមួង ឃីមសរុបទាំអស់១០បន្ទប់ហើយលោកខាន់ ម៉ាណេររដ្ឋលេខាធិការ
ក្រសួង​សាធារណកានិងដឹកជញ្ជូននឹងជួយជួសជុលផ្លូវកៅស៊ូចំនួន៤គីឡូម៉ែត្រដើម្បីភ្ជាប់គ្នាលែងមានផ្លូវដីក្រហមទៀតហើយ។

ចំពោះមត្តេយ្យសាលានិងបឋមសិក្សាគឺក្រសួងអប់រំជ្រើសរើសយកខេត្តបាត់ដំបងជាគំរូដោយប្រគល់ឱ្យស្រុក ក្រុងជាអ្នកគ្រប់គ្រងនៅឆ្នាំ២០២១។បើខេត្តបាត់ដំបងទទួលបានជោគជ័យនោះក្រសួងនឹងដាក់ឱ្យអនុវត្តនៅទូទាំប្រទេស។

នៅក្នុងពិធីនេះដែរសម្តេចបានបំពាក់គ្រឿងឥស្សរយសជូនដល់សប្បុរសជននិងមន្ត្រីរាជការ ចែកអំណោយនិងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវអគារសិក្សានេះនិងចុះហត្ថលេខាលើសៀវភៅក្រាំងមាសផង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular