ពិធីប្រកាសដាក់ឲ្យដំណើរការរចនា​សម្ព័ន្ធថ្មីនៃស្រុករុក្ខគីរីខេត្តបាត់​ដំបង

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០២ លោកអ៊ុយ រីប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធរដ្ឋបាលថ្មីនៃស្រុករុក្ខគីរីខេត្តបាត់នៅក្នុងបរិវេណសាលាស្រុករុក្ខគីរីខេត្តបាត់ដំបង។

យោងតាមសេចក្តីសម្រេចស្តីពីការធ្វើសមាហរណកម្មបុគ្កលិកនិងរៀបចំមុខតំណែងគ្រប់
គ្រងនៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុករុក្ខគីរី ចំនួន៤១២នាក់ក្នុងនោះមាន១ ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមានលោករ៉ើន រ៉ាវី ជាប្រធាន លោក កែវណារ៉េត អនុប្រធាន ។ ២អង្គភាពលទ្ធកម្មមានលោកសុខ សាយ័ន ជាប្រធាន លោក គង់វិបុល អនុប្រធាន ៣ ការិយាល័យគ្រប់គ្រងធនធានមនុស្ស លោក រ៉ឺត ធារ៉ា ជាអនុប្រធាន , ៤ ការិយាល័យផែនការ គាំទ្រឃុំ លោក ធីវ ប៊ុនធឿន ប្រធាន លោក ឈើត សុខលី អនុប្រធាន, ៥ ការិយាល័យត្រួតពិនិត្យផ្ទៃក្នុង លោក វៃ ដាវីន ប្រធាន , ៦ ការិយាល័យអប់រំយុវជននិងកីឡាស្រុកលោក សំតាប់ ប្រធាន លោក សៀប ប៉ោហេង អនុប្រធាន និង៦នាក់ទៀជាមន្ត្រី ។ ៧ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកលោក ឈីវ រ៉ាបូ ប្រធាន លោក ជេត ម៉ារ៉ាឌី អនុប្រធាន៨ការិយាល័យ នីតិកម្ម និងសម្រុះសម្រួលមូលដ្ឋាន លោក ណុំ ស៊ីណាត អនុងប្រធា , ៩ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក ប៉ុក រ៉ែន ប្រធាន លោក ផាន សុខា អនុប្រធាន , ១០ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកម៉ែន សុផល ប្រធាន លោក ឌី ធី អនុប្រធាន ១១ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម លោក គឹម បន្លក ប្រធាន លោកស្រី រី សុគា អនុប្រធាន និង១២ការិយាល័យច្រកចេញចូលតែមួយ លោកស្រី សំរ៉ឹត ស្រីម៉ៅ មន្ត្រី ។

បន្ទាប់មកលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុករុក្ខគិរី នាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើត ជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើងនូវរដ្ឋបាលឯកភាពនៅថ្នាក់

ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គភាពរបស់រដ្ឋដើម្បីសម្របសម្រួលនូវរាល់សកម្ម
ភាពរដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុកខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួនត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុងស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួងស្ថាប័ននីមួយៗ ជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក ។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយផ្ទាល់ទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។

ដើម្បីធានាឲ្យដំណើរការចាប់ផ្តើមអនុវត្តនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុករុក្ខគិរីដោយរលូនលោកប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការណែនាំនូវកិច្ចការចាំបាច់មួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តដូចជា ៖១-ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ,២-ការគ្រប់គ្រងបុគ្គលិក , ៣-ការក្រប់គ្រងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិ ,៤-ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ៥-ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ៦-សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម និង ៧-កិច្ចប្រជុំក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ។

ដើម្បីសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវរួមគ្នាខិតខំពង្រឹងស្មារតីសាមគ្គភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុង ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...