Home ព័ត៌មានអន្តរជាតិ ៤​នាក់​នៅ​រស់...

៤​នាក់​នៅ​រស់​បន្ទាប់ពីរ​សាត់អណ្តែត​អស់​៣២​ថ្ងៃ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​

​សេចក្តីរាយការណ៍​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ថា​មនុស្ស​៤​នាក់​បាន​នៅ​រស់រាន​មានជីវិត​ពី​ការ​រសាត់អណ្តែត​គ្មាន​គោលដៅ​រយៈពេល​១​ខែ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក​ដោយ​បរិភោគ​ដូង​និង​ផឹក​ទឹកភ្លៀង​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​ដែល​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​៨​នាក់​ក្នុងចំណោម​ពួក​គេ​ដោយ​រួម​ទាំង​ទារក​ម្នាក់​ផង​។​

​ក្រុម​មនុស្ស​មកពី​ខេត្ត បូ​ហ្កេ​ន​វី​ល​នៃ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ​នេះ ត្រូវ​គេ​ជឿ​ថា​បាន​រសាត់អណ្តែត​អស់​រយៈពេល​៣២ ថ្ងៃ​នៅ​កណ្តាល​សមុទ្រ​។​

​កាសែត Solomon Star News បាន​និយាយថា ក្រុម​នេះ បាន​ចេញពី​ខេត្ត បូ​ហ្កេ​ន​វី​ល​កាលពី​ថ្ងៃទី​២២​ខែ​ធ្នូ ដោយ​មាន​បំណង​ធ្វើ​ពិធី​អបអរ​បុណ្យ​ណូអែល​​នៅ​ប្រជុំ​កោះ​កាតេ​រ៉េត​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​គ្នា​។​

​អ្នក​នៅ​រស់ លោក ដូ​មីនិក ស្តា​ល​លី​បាន​និយាយ​ថា​ទូក​តូចៗ​របស់​ពួកគេ​បាន ក្រឡាប់​ហើយ​មនុស្ស​មួយចំនួន​នៃ​ក្រុម​នេះ​បាន​លង់ទឹក​ស្លាប់​។​ពួក​អ្នក​ដែល​នៅ​​រស់​អាច​គ្រប់គ្រង​ទូក​នោះ​បាន​វិញ ប៉ុន្តែ​មាន​អ្នកស្លាប់​បន្ថែម​ទៀត​នៅពេល​ពួកគេ​រសាត់អណ្តែត​លើ​ផ្ទៃ​ទឹក​ដាច់ស្រយាល​នៅ​សមុទ្រ​នោះ​។​

​លោក ដូ​មីនិក ស្តា​ល​លី​បាន​និយាយថា ” មាន​ទូក​មួយ​ចំនួន​បាន​បើក​កាត់​ក្បែរៗ​នោះ​ប៉ុន្តែ​មិន​បាន​ឃើញ​ពួក​យើង​ទេ រហូត​ដល់​ទីបំផុត​ពួក​យើង​ត្រូវ​បាន​ជួយ​​សង្គ្រោះ​ថ្ងៃទី​២៣​ខែ​មករា នៅ​ឯនាយ​សមុទ្រ​នៃ​ទឹកដី ញូ​វ កាឡេ​ដូនី បន្ទាប់​ពី​រសាត់អណ្តែត​ប្រហែល​២.០០០​គីឡូម៉ែត្រ​។​

​កាសែត​នេះ បាន​និយាយថា ៤​នាក់​ដែល​នៅ​រស់នេះ គឺ​បុរស​២​នាក់ ស្ត្រី​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់ ៕ប្រែសម្រួល៖សុខា/sn

មនុស្ស​មួយ​ក្រុម​បាន​ចាកចេញ​ពី​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ​នៅ​មុន​បុណ្យ​ណូអែល និង​អ្នក​នៅ​មាន​ជីវិត​ត្រូវបាន​សង្គ្រោះ​នៅ​ចម្ងាយ​ជិត​២.០០០​គីឡូម៉ែត្រ​​ពី​កន្លែង​ចេញដំណើរ​នៅ​មួយ​ខែ​ក្រោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្ថានការណ៍ អាច​ប្រែប្រួល ...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

​សម្តេច​តេ​ជោ ហ៊ុន សែន បង...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...