ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថាសហគមន៍កសិកម្មចំនួន៥នៅក្នុងស្រុកចំនួន ៣។គឺស្រុកឆែប,ស្រុកជ័យសែន,និងស្រុកជាំក្សាន្ត,នៃខេត្តព្រះវិហារបានបញ្ចប់ការសាងសង់ម៉ាស៊ីនកិនស្រូវដោយជោគជ័យ១០០ភាគរយនិងការសម្រាប់ការវេចខ្ចប់អង្ករដែលបានកែច្នៃដោយសហគមន៍ផ្ទាល់ដើម្បីលក់ទៅកាន់ទីផ្សារនានា។
លោកពឹងទ្រីដាបានបន្តថាការដែលទទួលបានការគាំទ្រនេះគឺតាមរយៈកិច្ចសន្យានៃការជួយសេវាកម្មខាងក្រៅស្តីពី“ការពង្រឹងសមត្ថភាពនិងចំណេះដឹងកសិករលើខ្សែចង្វាក់,ការកែច្នៃ,ការស្តុកស្រូវ-អង្ករខេត្តព្រះវិហារ”ដែលអនុវត្តដោយអង្គការអ្នកក្សេត្រសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែន(AVSF)សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC)នៅក្នុងក្របខណ្ឌ“។
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)”របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។ខាងក្រោមនេះជាបញ្ជីរាយនាមឈ្មោះសហគមន៍កសិកម្មទាំង៥ដែលទទួលបានការសាងសង់ម៉ាស៊ីនកិនស្រូវ៖១,សហគមន៍កសិកម្មរំដួលសាមគ្គីមានជ័យម្លូព្រៃពីរ។២,សហគមន៍កសិកម្មអភិវឌ្ឍន៍សាមគ្គីសង្កែពីរ។៣,សហគមន៍កសិកម្មតស៊ូសែនជ័យ។៤,សហគមន៍កសិកម្មពុទ្រាសាមគ្គីវឌ្ឍនៈមានជ័យ។៥,សហគមន៍កសិកម្ម ទឹកក្រហមកែលំអជីវភាព៕S/