ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖លោកស្រីចឹកហេងអភិបាលរងខេត្តព្រះវិហារនិងជាប្រធានគណៈកម្មការសមាគន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្តកាលពីទី១១ខែកុម្ភៈឆ្នាំ២០២០។លោកស្រីបានដឹកនាំក្រុមការងារអនុសាខាសមាគន៍នារីនៃសាលាខេត្ត,សាលាក្រុងព្រះវិហារ,មន្ទីរព័ត៌មាន,មន្ទីរអប់រំយុវជននិងកីឡា,មន្ទីរពាណិជ្ជកម្ម,មន្ទីរទេសចរណ៍,មន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ,មន្ទីរកិច្ចការនារី,មន្ទីរផែនការ,មន្ទីរសាធារណៈការនិងដឹកជញ្ជូន,។

ក្រុមការងារបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែក១៦មករាខេត្ត។ក្នុងកម្មវិធីផ្សព្វផ្សាយនិងបរិច្ចាគឈាមក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់១៤កុម្ភៈឆ្នាំ២០២០ដើម្បីជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ដល់ជនក្រីក្រដែលជួបការលំបាកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក៏ដូចជាបានចូលរួមចំណែកជួយដល់សង្គមលើការងារមនុស្សធម៌៕S/

