ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​មនុស្ស​២​នាក់​បាន​រងរបួស​ក្នុង​ហេតុការណ៍​រថយន្តស្ទូច​ទូ​កុងតឺន័រ​បែក​កង់​មុខ​ទាញ​ក្រឡាប់​ចូលក្នុង​បឹង​តា​មោក​នៅតាម​មហាវិថី​ឈ្នះ​ឈ្នះ​ភូមិ​ផ្សារ​លិច​សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​រថយន្ត​ក្នុង​ហេតុការណ៍​ខាងលើ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E5572​ដឹក​ទូ​កុងតឺន័រ​ជិះ​គ្នា​២​នាក់​។​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​ថ្វី​កាលបើ​រថយន្ត​ក្រឡាប់​ខ្លួនឯង​ពិតមែន​។​តែ​បុក​បែក​ខឿន​ចិញ្ចើមផ្លូវ​ជាច្រើន​ម៉ែត្រ​រថយន្ត​ត្រូវប្រគល់​ឱ្យទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្ទូច​លើក​យកទៅ​រក្សាទុក​រង់​ចាំ​ម្ចាស់​រថយន្ត​ដោះស្រាយ​ផលប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ​ជា​ក្រោយ ៕S/​