Home ព័ត៌មានជាតិ នយោបាយ កម្ពុជា​រង់ចា...

កម្ពុជា​រង់ចាំ​ការសម្រេច​ចុងក្រោយ​របស់​គណៈកម្មកា​រ​សហភាព​អឺរ៉ុប លើ​ករណី​ផ្តល់​ឬ​មិន​បន្ត​ផ្តល់​អ៊ី​ប៊ី​អេ​?

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​កុយ គួ​ង​(រូបឯកសារ)

ដោយ​/​មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក​កុយ គួ​ង​បាន​ប្រាប់​ក្រុមអ្នកកាសែត​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ​ថា​ក្រសួងការបរទេស​នៅ​ពុំទាន់​បានទទួល​លិខិត​សម្រេច​ជា​ផ្លូវការ​ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​នៅឡើយ​ទេ​។​ប៉ុន្តែ​លោក​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពេញ​ទៅតាម​លក្ខខណ្ឌ​ជាច្រើន​ដែល​សហភាព​អឺរ៉ុប​ចង់បាន​។​ជាការ​ផ្ដល់ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទៅ​សហភាព​អឺរ៉ុប​។​
​លោក​បន្តថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​របាយការណ៍​គ្រប់​ជ្រុងជ្រោយ​ទៅកាន់​សហភាព​អឺរ៉ុប​ហើយ​មកដល់ពេលនេះ កម្ពុជា​កំពុង​ទន្ទឹងរង់ចាំ​នូវ​សេចក្តីសម្រេច​ចុងក្រោយ​របស់​គណៈកម្មកា​រ​អឺរ៉ុប​ពាក់ព័ន្ធ​ទៅនឹង​ការផ្ដល់ អ៊ី​ប៊ី​អេ​(EBA) ឬ​មិន​ផ្ដល់ EBA នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ​មកឱ្យ​កម្ពុជា​។​


​ការសម្រេច​ចុងក្រោយ​របស់​គណៈកម្មកា​រ​អឺរ៉ុប​ទាក់ទង​នឹង​ការដក​ឬ​មិន​ដកព​ន្ធ​អនុគ្រោះ​លើ​ទំនិញ​លើកលែហតែអាវុធ ដែល​គេ​ស្គាល់​ថា EBA នោះ នឹងត្រូវ​សម្រេច​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ​។ ប្រព័ន្ធ​អនុគ្រោះ EBA( Everything But Arms) គឺជា​ប្រព័ន្ធ​អនុគ្រោះ​លើ​ពន្ធ ទំនិញ​វាយនភ័ណ្ឌ​ពី​ប្រទេស​កម្ពុជា​ដែល​បាន​ផ្តល់ប្រាក់ ចំណូល​ប្រមាណ ៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ ក្រោមលេស​នយោបាយ​ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គណៈកម្មការ​អឺរ៉ុប បានគ​ម្រាម​ដក​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ EBA នេះ​ចេញពី​កម្ពុជា បើទោះបីជា​កម្ពុជា​បាន​បំពេញ​ការ អនុវត្ត​ស្តង់ដា​ពលកម្ម​ការងារ​បានល្អ​យ៉ាងណាក៏ដោយ​។


​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ថ្លែង​បញ្ជាក់​រួចមកហើយ​ថា កម្ពុជា​នឹងមិន​លក់ អធិបតេយ្យភាព​ជាតិ​ដើម្បី ការដោះដូរ​ជំនួយ​ជាមួយ​បរទេស​នោះឡើយ​។​
​នៅក្នុង​ឱកាស​សម្ពោធ​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ ២​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ​ម្សិល មិញ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា​” ប្រទេស​យើង​កម្សត់​ណាស់ ហេតុអ្វី បានជា​អ្នកឯង យក​អានេះ​គំរាម​?​។ ប៉ុន្តែ​កម្ពុជា​សុខចិត្ត​ដោះស្រាយ​បញ្ហា​ផ្សេងៗ តែ​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ប្តូរ​ជាមួយ​ជំនួយ​ទេ​”៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជួសជុល​ផ្លូវលំ ដែល​ខូចខាត...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

សាលាដំបូង​រាជធានី​ភ្នំពេញ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...