ពលរដ្ឋ​ស្រុក​ជាំ​ក្សាន្ត​ត្អូញត្អែរ​ពី​បញ្ហា​ទំនាស់​ដីធ្លី​មិនអាច​ដោះស្រាយបាន​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ត្អូញត្អែរ​ពី​បញ្ហា​ទំនាស់​ដីធ្លី​ដែល​មិនអាច​ដោះស្រាយបាន​ធ្វើឱ្យ​ពួកគាត់​ជួប​ការលំបាក​ក្នុង​ការងារ​បង្កបង្កើន​ផល​។​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​បានធ្វើ​ឡើង​ក្នុង​វេទិកាសាធារណៈ​មួយ​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី​១០​ដល់​១១​កុម្ភៈ​ឆ្នាំ​២០២០​។​

វេទិកា​នោះ​ធ្វើឡើង​នៅ​ស្រុក​ជាំ​ក្សាន្ត​និង​ស្រុក​រវៀង​ក្រោម​វត្តមាន​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​អង្គភាព​និង​ប្រជាពលរដ្ឋ​ច្រើន​រយ​នាក់​។

នៅក្នុង​វេទិការ​សាធារណៈ​នោះ​ប្រជាពលរដ្ឋ​ភាគច្រើន​បានលើកឡើង​ពី​កង្វល់​និង​បញ្ហា​ប្រឈម​ករណី​ដីធ្លី​ដែល​ពួកគាត់​មានការ​លំបាក​ក្នុងការ​បង្កបង្កើនផល​ដំណាំ​និង​ធ្វើស្រែ​ចម្ការ​។​ក្រៅពីនោះ​ក៏មាន​ការលើកឡើង នូវ​បញ្ហា ផ្លូវថ្នល់ និង​កត្តា​សន្តិសុខ​ក្នុង​មូលដ្ឋាន​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែងថា​ករណី​ដីធ្លី​គឺជា​រឿង​ដ៏​សំខាន់​មួយ​ហើយ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​សហការ​រួមគ្នា ព​ន្លឿ​ន​លើ​ការដោះស្រាយ​វិបត្តិ​ដីធ្លី​នោះ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស កុំ​ទុកឱ្យ​វិបត្តិ​នេះ ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​ឱ្យសោះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អដ្ឋិ​ធា​តិ​សម្តេច​រាជបុត...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

អគ្គរដ្ឋទូត​បារាំង ប្រគល់...

ដោយៈ យោធិន / ភ្នំពេញៈ ឯកអ...

នៅពេលនេះ ទូរស័ព្ទ iPhone ...

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីប...

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នា...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...