Home ព័ត៌មានជាតិ សន្តិសុខ ​បញ្ជូន​ជនសង្...

​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​សារធាតុ​ញៀន​នៅ​ស្រុក​២​ផ្សេងគ្នា​។​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំពៅ​លូន​ឃាត់​ខ្លូន​បាន​កាលពី​រសៀល​ថ្ងៃ​១០​ខែកុម្ភៈ​និង​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ករណី​ទី​១​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​។​ឈ្មោះ​ខាន់​ខេង​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ​និង​ឈ្មោះ​ឃុន​សុខ​ឃាង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​សម្ភារ​ដែល​ដកហូត​បា​ន​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​៤​ថង់​ទម្ងន់​៧,៨៩​ក្រាម​ទូរស័ព្ទដៃ​៣​គ្រឿង​(​ខូច​១​គ្រឿង​)​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​១​លុយ​ខ្មែរ​១.២២៥.០០០​រៀល​លុយ​ថៃ​ចំនួន​៩.២៣០​បាត​សម្ភារ​សម្រាប់​រំលែក​ច្រកថ្នាំ​ញៀន​លក់​និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

​លោក​សុខ​និមល​បាន​បន្តថា​ករណី​ទី​២​នៅ​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​១៣​ភូមិ​អូរ​ពងមាន់​ឃុំ​តា​គ្រាម​ស្រុក​បាណន់​កម្លាំង​នគរបាល​ស្រុក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​រ៉ើ​នទី​ភេទ​ប្រុស​អាយុ​២៤​នៅ​ក្រុមទី​១៦​ភូមិ​ថ្មី​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉​ទឹកកក​២​ថង់​ទម្ងន់​២,០៦​ក្រាម​។​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​និង​វត្ថុតាង​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​នេះ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...