ដោយៈ​គ្រញូង​/​បាត់ដំបង​៖​កាលពី​យប់​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​អាជ្ញាធរ​ក្រុង​បានចាប់ផ្តើម​រឹតបន្តឹង​ទៅលើ​បុគ្គល​ដែល​យក​សំរាម​មក​ចោល​ពេលយប់​នៅតាម​ទីលាន​សាធារណៈ​។​ជាមួយ​នោះបាន​ឃាត់ខ្លួន​យុវតី​ម្នាក់​ឈ្មោះ​ថូ​លក្ខណា​អាយុ​១៧​ឆ្នាំ​ហើយ​បានឱ្យ​យុវតី​នោះ​ធ្វើ​កិច្ច​បញ្ឈប់​ការយក​សំរាម​មក​ចោល​ទីនេះ​ទៅទៀត​។​

ចំណែក​នៅ​ផ្សារណាត់​ឬ​ផ្សារ​ធំថ្មី​នៅពេល​ព្រឹក​និង​ពេល​ថ្ងៃ​មានការ​ធ្វើចរាចរ​យ៉ាង​មមាញឹក​។​ប៉ុន្តែ​សន្តិសុខ​ក៏ដូចជា​សមត្ថកិច្ច​ប៉ូលិស​ក្រុង​មិនសូវ​យកចិត្តទុកដាក់​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ​ទេ​។​ដោយ​ឱ្យ​អ្នកលក់ដូរ​ហៀរ​មកលើ​ចិញ្ចើមថ្នល់​និង​រថយន្ត​និង​ម៉ូតូ​ឈប់​ចត​ចូល​ទិញ​ឥ​វ៉ាន់​តាម​ទំនើងចិត្ត​ពេល​។​ខ្លះ​ចត​ពាក់កណ្តាល​ថ្នល់​ជាហេតុ​ធ្វើឱ្យ​ផ្លូវ​តូច​ស្រាប់​ស្ទះ​ចរាចរ​មិនសូវ​ខាន​មួយ​ដ្ងៃ​ណា​ឡើយ​។​ចំពោះ​បញ្ហា​ធុងសំរាម​វិញ​ហៀរហូរ​ជ្រុះ​រាយប៉ាយ​តាមផ្លូវ​ជាហេតុ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បញ្ហា​សង្គម​ប៉ះពាល់​បរិស្ថាន​។​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​ទីលាន​ចាក់សំរាម​រួមទាំង​អ្នកធ្វើដំណើរ​ឆ្លងកាត់​។​

លោក​លាង​វាសនា​អភិបាលក្រុង​បានបញ្ជាក់​ថាបើ​យើងទាំងអស់គ្នា​មិន​ចាប់អារម្មណ៍​និង​ផ្តោតទៅលើ​ការយកចិត្តទុកដាក់​នាំគ្នា​ចូល​រូ​ម​សម្អាត​អនាម័យ​បញ្ហា​បរិស្ថាន​ទេនោះ​នឹងធ្វើ​ឱ្យ​យើង​ខា​តប​ង៉​ផលប្រយោជន៍​ធ្ងន់ធ្ងរ​។​ពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​មកលេង​កម្សាន្ត​ដោយ​ចំណាយពេល​វេលា​និង​ថវិកា​មកលេង​កម្សាន្ត​ប្រទេស​យើង​ខេត្ត​យើង​និង​មូលដ្ឋាន​យើង​គេ​រាងចាល​លេង​មកលេង​ទៀតហើយ​៕S/

​ ​ ​រូប​ថ​តៈ​ផ្សារណាត់​ឬ​ផ្សារ​ធំថ្មី​បាត់ដំបង​សម្រាម​ស្អុយ​ជុំវិញ​ផ្សារ​