សត្វ​ស្លាប​ប្រភេទ​ខ្លះ​បន្ត​បង្ហាញ​វត្តមាន​និង​កើនឡើង​,​តែ​សត្វ​ក្រៀល​ក្បាល​ក្រហម​មិនសូវ​ឃើញ​

644
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​តាំង​ចុងឆ្នាំ​២០១៩​មកទល់នឹង​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​សត្វ​ស្លាប​ចម្រុះ​បាន​បន្ត​កើន​ចំនួន​ហើយ​បង្ហាញ​វត្តមាន​ដោយ​គ្មាន​បារម្ភ​ភ័យខ្លាច​ឡើយ​។​ហ្វូង​សត្វ​នៅតាម​វាលស្រែ​បឹងបួរ​ត្រពាំង​អូរ​ប្រឡាយ​និង​វាល​នៅ​ជាយ​ភូមិ​អ្នកស្រុក​ឬ​ជិតៗ​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រុក​,​ស្រុក​ព្រះនេត្រព្រះ​,​ក្រុង​សិរីសោភ័ណ​,​ស្រុក​អូរជ្រៅ​,​មង្គល​បូរី​ជាដើម​។​

​គេ​បានឃើញ​សត្វ​ស្លាប​ទាំងនោះ​ហិចហើរ​លើ​វេហារ​និង​ចុះ​រក​ចំណី​រលើ​ទីតាំង​ដូចខាងលើ​ដែល​មើលទៅ​ដូច​ទិដ្ឋភាព​ធម្មជាតិ​ពី​សម័យបូរាណ​។​ពួកកសិករ​ម្ចាស់​ស្រែប្រាំង​ឱ្យដឹងថា​ដី​វាលស្រែ​និង​ទីសាធារណៈ​មួយចំនួន​តាំងពី​រដូវវស្សា​រដូវ​រំហើយ​មកទល់​រដូវប្រាំង​នេះ​។​វត្តមាន​សត្វ​ស្លាប​គោក​សត្វ​ស្លាប​ទឹកបាន​ចុះ​ច្រើន​នៅតាម​វល​ស្រែ​ដែល​គេ​វ៉ៃ​ដី​ភ្ជួរ​រាស់​ធ្វើស្រែ​ប្រាំង​វាលស្រែ​ដែល​កំពុង​លូតលាស់​។​

ស្រូវ​ទុំ​និង​តាម​វាលស្រែ​ដែល​ច្រូតកាត់​ប្រមូល​ផល​ហើយ​។​សត្វ​ស្លាប​ខ្លះ​រកស៊ី​តែ​ក្តាម​ខ្យង​សត្វល្អិត​និង​គ្រាប់​ស្មៅ​។​តែ​សត្វ​ខ្លះ​ក៏​ជាន់​ស្រូវ​ឱ្យ​ខូចខាត​ដែរ​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​យើង​ក៏បាន​ឃើញ​សត្វ​ស្លាប​បង្ហាញ​វត្តមាន​ដោយ​ចុះ​រកស៊ី​ចំណី​និង​ហិចហើរ​ប្រឡែង​គ្នា​ទាំង​ហ្វូងៗ​ទាំងនោះ​មានដូចជា ចង្កៀលខ្យង ក្រសារ ប្រ​រឹក ប្រ​វែក ក្អែកទឹក ក្អែកគោក ទុង ត្រ​យ៉ង ខ្វែក កុក ស្មោញ ចចាត ។​ល​។​

​កសិករ​និង​មន្ត្រី​ក្សេត្រសាស្ត្រ​អះអាងថា​៖​វត្តមាន​សត្វ​ស្លាប​ច្រើន​គួរ​សប្បាយចិត្ត​ល្អមើល​ហើយ​បង្ហាញថា​មនុស្ស​និង​សត្វ​លែង​ចង​គ្នា​ជាស​ត្រូវ​លែង​សូវ​មានការ​បរបាញ់​ព្រាន​ប្រ​ម៉ាញ់​។​តាម​វាលស្រែ​ស្រូវ​មាន​លក្ខណៈ​ធម្មជាតិ​ច្រើន​មិនសូវមាន​សារជាតិ​គីមី​ឬ​ថ្នាំពុល​ហួសប្រមាណ​ដូច​មុន ។​លោក​វរសេនីយ៍​យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក​ឱ្យដឹង​ថ្ងៃទី​១២​ខែកុម្ភៈ​ថា ៖ ការយាយី ដាក់​ថ្នាំ​និង​ប្រមាញ់​សត្វ​ស្លាប​ត្រូវបាន​ទប់ស្កាត់​បង្ក្រាបបាន​ស្ទើរ​ទាំងស្រុង​។​ជាពិសេស​គឺ​ពលរដ្ឋ​បាន​ចូលរួម​សហការ​ឬ​អាច​ថា​ពួកគាត់​លែង​បៀតបៀន​សម្លាប់សត្វ​។

​ទោះ​យ៉ាងនេះ​ក្តី​ពួក​មន្ត្រី​អាជ្ញាធរ​មន្ត្រី​បរិស្ថាន​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម​និង​សកម្មជន​សត្វព្រៃ​ឱ្យដឹងថា​៖​សត្វ​ស្លាប់​កម្រ​និង​សត្វ​ស្លាប់​ជិត​ផុត​ពូជ​មួយចំនួន​។​ពិសេស​គឺ​សត្វ​ក្រៀល​ក្បាល​ក្រហម​ដែល​សំខាន​ជាងគេ​សត្វ​រនាល​ពណ៌​រនាល​ប្រផេះ​ក្ងរ​ខ្សឹប​ទាព្រៃ​…​និង​សត្វ​ល្មូ​នស​ត្វ​ម្រឹគ​ពិសេស​រមាំង​ឈ្លូស​មិនសូវ​បង្ហាញ​វត្តមាន​នៅឡើយ ៕S/

​រូបថត៖​សត្វ​ស្លាប​ទឹកស​ត្វ​ស្លាប​គោ​ក​មួយចំនួន​បន្ត​បង្ហាញ​វត្តមាន​ច្រើន​តាម​វាលស្រែ​ជាយ​ភូមិ​ដ៏​សុខសាន្ត​នៅ​ស្រុក​ភ្នំស្រុក​ព្រះនេត្រព្រះ​ក្រុង​សិរីសោភ័ណ​ស្រុក​អូរជ្រៅ​មង្គល​បូរី​។​ប៉ុន្តែ​សត្វ​ក្រៀល​និង​សត្វ​កម្រ សត្វ​ជិត​ផុត​ពូជ​មួយចំនួន​មិនសូវ​ឃើញ​រូបៈ (ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម