ភ្នំពេញៈ សម្រាប់ថ្ងៃ១៤ ខែកុម្ភៈ ដែលចំថ្ងៃទិវានៃសេចក្តីស្រឡាញ់ពិភពលោក ខាងមុខនេះ ពិធីការិនី មាស សុវណ្ណរតនា ហៅរតនា បានបញ្ចេញសារថ្លែងអំណរ គុណដល់អ្នកមានគុណទី២ក្នុងជីវិតរបស់នាងកន្លងមកដែលបានរុញនាងឡើងដល់ចំណុចមានបានប្រសើរឡើងខុសពីមុនឆ្ងាយ។
ពិធីការិនី រតនា បានថ្លែងថា “ខ្ញុំពិតមានសំណាងបានកាន់ដៃបងស្រីចិត្តធម៌ ចិត្តល្អ មិនមែនល្អតែបណ្ដាញសង្គម Facebook ទេ តែបងល្អទាំងចិត្ត ទាំងគំនិត បងជួយដល់ស្ដ្រីគ្រប់រូបដែលបងជួបប្រឹក្សាយោបល់ដល់អ្នកដទៃដែលចាញ់បោកគេរឿងរកស៊ីជាមួយក្រុមហ៊ុនដទៃ …។ បងជួយជនក្រីក្រ ចាស់ជរា និងជួយប្អូនស្រីម្នាក់នេះឱ្យផុសតពីការមាក់ងាយ ជួយឱ្យមានរបង ជួយលើសពីអ្វីដែលធ្លាប់ស្រមៃ…។ បងល្អពេកហើយ…ខ្ញុំមិនដែលស្រមៃទេ! អរគុណបង ! បងជាអ្នកមានគុណទី២ បន្ទាប់ពីឪពុកម្ដាយទាំងសងខាងរបស់ប្អូន”។

តារាស្រីរូបនេះបានប្រាប់ រស្មីកម្ពុជា ឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា មូលហេតុដែលនាងផ្ញើសារថ្លែងអំណរគុណនឹករលឹកដល់លោកស្រី ទ្រី ដាណា ព្រោះនាងចាត់ទុកលោកស្រីដូចបងស្រីបង្កើត។
សូមបញ្ជាក់ថា រតនា នៅក្នុង ឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជា ពិធីការិនី ជាប់រហូត និងធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារ ហើយអ្វីដែលពិសេសសម្រាប់នាងនោះគឺជោគជ័យលើមុខជំនួញអនឡាយមួយទៀត ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។
ពិធីការិនីរូបនេះជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភរិយាល្អដែលខំប្រឹងរកស៊ី ទុកដាក់មិនងាយនឹងទិញរបស់ថ្លៃ ឬរបស់ទំនើបខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត ៕ ដោយៈ បូរិន/Ha

