កូរ៉ូណា​វីរុស បញ្ឈប់​ការនាំចេញ​បង្គា​របស់​វៀតណាម ទៅ​ប្រទេស​ចិន​

195
ចែករម្លែក

​ក្រុមហ៊ុននាំចេញ​របស់​ប្រទេស​វៀតណាម​ត្រូវ​ដាក់​បង្គា​រាប់រយ​តោន​ទៅក្នុង​កន្លែង​ស្តុក​ទុក បន្ទាប់ពី​ក្រុម​ពាណិជ្ជករ​ចិន​បាន​បញ្ឈប់​ការទទួល​ទិញ​ចំពេល​មាន​​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​COVID-19​នេះ ។​

​ក្រុមហ៊ុន​នាំចូល​ចិន​ជា​ច្រើន​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុននាំចេញ​បង្គា​វៀតណាម​ដែល​ភាគច្រើន​បាន​ទទួល​ការបញ្ជាទិញ​បង្កង​រាប់រយ​តោន​នោះ ឱ្យ​បញ្ឈប់​​ឬ​ពន្យារពេល​ការផ្គត់ផ្គង់​ទំនិញ​ប​ង្គា​។​

​ម្ចាស់​រកស៊ី​បង្គា​ម្នាក់​បាន​និយាយថា ថ្លៃដើម​នៃ​ការ​ស្តុក​ទុក កំពុង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ការរកស៊ី​របស់គាត់ ទទួលបាន​ការបញ្ជាទិញ​បង្គា​ចំនួន ៦០០ តោន ប៉ុន្តែ​អាច​ដឹក​និង​ផ្គត់ផ្គង់​បាន​តែ​ចំនួន​ពាក់កណ្តាល​ប៉ុណ្ណោះ​នៅ​មុន​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណី ហើយ​នៅសល់​បាន​យក​ទៅ​ស្តុក​ទុក​។​

​ក្រុមហ៊ុន​អ្នក​នាំចេញ​បង្គា​វៀតណាម​ក៏​បាន​ត្អូញត្អែរ​ផង​ដែរ​ថា អារម្មណ៍​អវិជ្ជមាន​ដែល​បង្កឡើង​ដោយ​វីរុស​នេះ​បាន​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការទទួល​ការបញ្ជាទិញ​​ថ្មី​ពី​ក្រុមហ៊ុន​អ្នក​នាំចូល​ធំៗ នៅ​កូរ៉េ​ខាងត្បូង សហរដ្ឋ​អាម៉េរិក​ឬ សហភាព​អឺរ៉ុប​។​

​ចិន​ជា​ប្រទេស​អ្នក​នាំចូល​បង្គា​ដ៏​ធំ​ជាង​គេ​បំផុត​ទី​៦​របស់​វៀតណាម​នៅ​ឆ្នាំ​២០១៩​ដោយ​ការនាំ​ចេញ​ទៅ​ប្រទេស​ចិន​កាលពី​ឆ្នាំមុន បាន​កើនឡើង​ដល់ ៥៤២,៩ លាន​ដុល្លារ គឺ​កើនឡើង​១០,៣ ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​មុនៗ ឆ្នាំ​ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ​ដោយសារ​វីរុស​នេះ៕ប្រែសម្រួល៖សុខា/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ