Home ព័ត៌មានអន្តរជាតិ ក្រុមប្រឹក្សា...

ក្រុមប្រឹក្សាសន្តិសុខអំពាវនាវឱ្យមាន “បទឈប់បាញ់យូរអង្វែង” នៅលីប៊ី

កាលពីថ្ងៃពុធទី១២កុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់យូរអង្វែង” នៅក្នុងប្រទេសលីប៊ីដែលហែកហួរដោយសង្គ្រាម និងជាកន្លែងដែលបទឈប់បាញ់បានធ្វើឡើងនៅនឹងកន្លែងចាប់តាំងពីខែមករា។

ឯកសារនៃសេចក្តីសម្រេចចិត្ត ដែលព្រាងដោយចក្រភពអង់គ្លេស ត្រូវបានអនុម័តដោយសំឡេង ១៤ ចេញពីសមាជិកទាំង ១៥ ដោយរុស្ស៊ីបោះអនុប្បវាទ។

សេចក្តីសម្រេចចិត្តនេះគឺជាកម្មវត្ថុនៃការប្រទូសរ៉ាយជាច្រើនសប្តាហ៍មកហើយ ដែលឆ្លុះបញ្ចាំងពីការបែងបាក់ជាអន្តរជាតិយ៉ាងជ្រាលជ្រៅអំពីប្រទេសលីប៊ី ទោះបីជាមេដឹកនាំពិភពលោកបានយល់ព្រមបញ្ចប់រាល់ការជ្រៀតជ្រែករបស់បរទេសនៅក្នុងប្រទេសនេះនិងគាំទ្រការហាមឃាត់អាវុធក៏ដោយ។

សេចក្តីសម្រេចចិត្តនេះបានបញ្ជាក់អំពី “តម្រូវការនៃបទឈប់បាញ់យូរអង្វែងនៅលីប៊ីនៅឱកាសដំបូងបំផុត ដោយគ្មានបុរេលក្ខខណ្ឌ”។

សេចក្តីសម្រេចចិត្តនេះក៏បានសម្តែងនូវ “ក្តីបារម្ភចំពោះការកើនឡើងនៃការចូលរួមរបស់ទាហានស៊ីឈ្នួលនៅលីប៊ី” ផងដែរ។

រុស្ស៊ីបានជំរុញឱ្យជំនួសពាក្យ “ទាហានស៊ីឈ្នួល” ជាមួយពាក្យ “អ្នកប្រយុទ្ធភេរវកម្មបរទេស”។

លីប៊ី ដែលជាប្រទេសសម្បូរប្រេងច្រើនបំផុតនៅទ្វីបអាហ្វ្រិក បានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូក្នុងឆ្នាំ ២០១១ ដែលបានផ្តួលរំលំនិងសម្លាប់មេដឹកនាំផ្តាច់ការចាស់វស្សា ម៉ួអាម៉ា ហ្គាដាហ្វី។

ចាប់តាំងពីខែមេសាឆ្នាំ ២០១៩ រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិ (GNA) ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ បានប្រយុទ្ធទប់ទល់នឹងការវាយលុករបស់មេបញ្ជាការយោធា ខាលីហ្វា ហាហ្វថា ដែលគាំទ្រដោយរុស្ស៊ីអេហ្ស៊ីបនិងអារ៉ាប់រួមអេមីរ៉ាត។

បទឈប់បាញ់គ្នាត្រូវបានព្រមព្រៀងកាលពីថ្ងៃទី ១២ មករាប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាស្ទើររាល់ថ្ងៃនៅក្បែរទីក្រុងទ្រីប៉ូលី ហើយអាវុធនៅតែបន្តហូរចូលប្រទេសនេះ៕ ដោយ៖ កញ្ញាដាលីស

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឱ្យមាន “បទឈប់បាញ់យូរអង្វែង” នៅក្នុងប្រទេសលីប៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...