ឆ្នាំជូត
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះទោះធ្វើអ្វីក៏តែងមានបញ្ហាប្រទាំងប្រទើសនិងរឿងរាវមិនល្អឈានចូលខ្លះៗនាំរកាំចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលបន្តិចនិងក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងពីការមានជម្លោះវិវាទថែមទៀត ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានឧបសគ្គអ្វីគួរជាទីកត់សម្គាល់ទេគឺដូចតែសព្វមួយដង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកប្រកប ការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញនិងកោតសសើរដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចការងារសំខាន់ឬចាត់ចែងអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទាំងស្ត្រីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពស្រស់ស្រាយគួរសម ហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយ ក្រោយឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោ សិកម្មអស់ហើយ ការលក់ដូរពេញដៃពេញជើងឡើងវិញ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកចូរប្រយ័ត្នការបើករថយន្តពីព្រោះថាផលលំបាកណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ខ្លះៗនៅឡើយហើយផលចំណូលនោះទៀតសោតក៏ផ្តល់ផ្លែផ្កាគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទ្បើយពិសេសពេលយប់ព្រលប់ប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬចាត់ចែងការងារអ្វីមួយផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោឬផ្លូវអាកាសតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាដែលកើតឡើងពីការយល់ខុសអ្វីមួយពីព្រោះថាតែងផ្តល់ផលល្អមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមានគ្រោះចូលយាយីបន្តិចបន្តួចដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឬបើករថយន្តអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់។ក្រៅពីនេះលោកអ្នកអាចបានស្តាប់រឿងមិនសប្បាយចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យច្រើនផង។ចំពោះការប្រកបការងារបើលោកអ្នកចង់ចរចាឬចាប់ផ្តើមធ្វើអ្វីមួយធំដុំពេលនេះអាចសម្រុកបានហើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំនិងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបគួរសមហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកដែលមិនល្អនឹងប្រែប្រួលមកប្រសើរវិញផងតែយ៉ាងណាបញ្ហាប្រាក់កាសលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយទទួលរងចាញ់បោកគេឬបាត់បង់ណាស់ដែរ។ការរស់នៅជួបបញ្ហាល្អក់កករនិងរឿងរាវយាយីច្រើនបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ីនណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេគឺដូចសព្វមួយដង ហើយបញ្ហាមួយចំនួនទោះធ្លាប់យាយីអុកឡុកក៏បានធូរស្បើយមួយ កម្រិតដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនសូវជោគជ័យដូចបំណងប៉ុន្មានឡើយឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សនាំទុក្ខមកឱ្យដោយប្រការណាមួយ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបចៀសផុតពីជម្លោះកើតឡើងទៅរួច៕