Home ព័ត៌មានជាតិ សន្តិសុខ ទុស្សេ​ខ្សែ​ក...

ទុស្សេ​ខ្សែ​ក្នុង​ប្រអប់​ភ្លើង​បណ្ដាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខណ្ឌ​បឹង​កេងកង​

ដោយ​: សម្បត្តិ / ភ្នំពេញ​: មាន​ករណី​អគ្គិភ័យ​មួយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ និង​មាន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៥១ កែង​ផ្លូវ​៣៦០ នៅក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ឃើញ​ទុស្សេ​នៅ​បង្គោល​ភ្លើង ហើយ​ក៏មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ រួច​ក៏​ធ្លាក់​ខ្សែភ្លើង​មក​ដី និង​ឆេះ​ម៉ូតូ​២​គ្រឿង​បាន​ឆាបឆេះ​ទាំងស្រុង ។ដោយ​ឃើញ​ហេតុការណ៍​ដូច្នេះ ប្រ​ជា​ពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋានជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ទៅ​ជួយ​អន្តរាគមន៍ ។ពេលដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅដល់​កន្លែង និង​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​អគ្គិសនី ដើម្បី​បិទ​បារ៉ែត​ភ្លើង និង​ធ្វើ​ការបាញ់​ពន្លត់​ទាន់ពេលវេលា​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​ការឆាបឆេះ​ខ្សែភ្លើង​នេះ គឺ​មិន​រាលដាល​ដល់ផ្ទះប្រ​ជា​ពលរដ្ឋ ឬក៏​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ទេ ដោយ​គ្រាន់តែ​រង​ការខូចខាត​ខ្សែភ្លើង និង​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ទុក​នៅមុខ​ហាង​លក់​សម្លៀកបំពាក់​មួយកន្លែង​ជាប់​គ្នា​តែប៉ុណ្ណោះ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...

«​គម្រោង​ទប់ស្កាត់​នឹង​សំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...