ស៊ីបា (Siba) សុនខពូជ poodle ដែលមានរោមក្រាស់ក្រញាញ់ស្រដៀងសត្វចៀមនិងចូលចិត្ត ស៊ីតែសាច់មាន់ ទទួលបានជ័យលាភីលើកពានកំពូលក្នុងពិព័រណ៍សុនខ Westminster Kennel Club Dog Show លើកទី១៤៤ ដែលរៀបចំឡើងនៅក្នុងសង្កាត់វ៉េសមីនស្ទ័រ (Westminster) ប្រទេសអង់គ្លេស កាលពីរាត្រីថ្ងៃអង្គារ ទី២ ខែកុម្ភៈ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
សុនខញី ស៊ីបា ដែលរោមរបស់វាត្រូវបានកាត់ឱ្យចេញជារូបរាងស្រស់ឆើតឆើយគួរជាទី ចាប់អារម្មណ៍ខាងលើនេះ គឺជាសុនខពូជ poodle ទី៥ ហើយដែលបានឈ្នះពានរង្វាន់ កំពូលពីកម្មវិធីនេះចាប់តាំងពីឆ្នាំ១៩៩១ មក។
សូមបញ្ជាក់ថា សុនខពូជ poodle ដែលដណ្ដើមជ័យលាភីកំពូលបានលើកចុងក្រោយបង្អស់ គឺសុនខឈ្មោះ Surrey Spice Girl ក្នុងឆ្នាំ២០០២។ អញ្ចឹងតោះ! បើចង់ជ្រាបកាន់តែច្បាស់ថា តើរូបរាងរបស់វាស្រស់ស្អាតប៉ុណ្ណា សូមមើលរូបភាពខាងក្រោមទាំងអស់គ្នា៕ ប្រែសម្រួលដោយ: ខុម









