Home កីឡា ក្លិប ជូ​វេន​...

ក្លិប ជូ​វេន​ទុ​ស នឹងធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​នាំយក​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា មក​ដឹកនាំ​នៅ​រដូវក្តៅ ឆ្នាំនេះ​

តាម​ព័ត៌មាន​ថា ជូ​វេន​ទុ​ស​(Juventus) ត្រៀម​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​ធ្វើ​ឲ្យ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ​ស៊ី​ធី​ក្លាយ​មកជា​អ្នកចាត់ការ​ថ្មី​របស់ខ្លួន នៅ​រដូវក្តៅ​ឆ្នាំនេះ​។​
​ ​
ក្លិប ជូ​វេន​ទុ​ស​(Juventus) ទើប​តែងតាំង​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) កាលពី​រដូវក្តៅឆ្នាំមុន បន្ទាប់ពី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ចាក​ចេញពី​ក្លឹប​ឆេ​ល​ស៊ី ដើម្បី​ទទួល​ការងារ នៅ​ទីក្រុង​ទូ​រី​ន​។​
​ ​
​ប៉ុន្តែ​ក្លិប Juventus ប្រថុយ​នឹង​ការមិន​បាន​លើក​ពាន​ជើងឯក​ជា​លើកដំបូង​ចាប់តាំងពី​រដូវ​កាលឆ្នាំ​២០១០-១១ បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Hellas Verona ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សៅរ៍​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ ក្រុម​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan )​បាន​យកឈ្នះ​ក្រុម អា​សេ​(AC Milan) វិញ ធ្វើ​ឲ្យ​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ឡើងមក​ឈរ​នៅ លើ​កំពូល​តារាង​ពិន្ទុ ដោយសារ​មាន​ចំនួន​គ្រាប់​បាល់​ច្រើនជាង បន្ទាប់ពី​លេង​បាន​២៣​ប្រកួត​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា រំពឹងថា នឹង​បន្ត​ដឹកនាំ​ក្រុម​នៅ​ពហុ​កីឡដ្ឋាន Etihad នេះ​ដល់​រដូវ​កាល​ទី​៦ ស្របពេល​ស៊ី​ធី​មាន​ទំនុកចិត្ត​ថា គ្មាន​ផ្លូវ​ដែល​គ្រូបង្វឹក​នេះ​ដើរចេញ​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

ប្រេងសាំង​ក្នុង​រយះពេល​ពី...

ដោយ​: ពៅ និមល​/​ភ្នំពេញ​:...

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជ...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ផ្ទៃដី​ស្រូវប្រាំង​លិចលង់...

​ដោយ​: ប​.​ខុន / ភ្នំពេញៈ...