Home កីឡា ឌែ​ន​នី មឺ​ហ្...

ឌែ​ន​នី មឺ​ហ្វី ណែនាំ​ឲ្យ​ក្លិប លី​វឺ​ភូ​ល នាំយក ឃី​លៀន អឹម​បា​ប៉េ មក​ជំនួស រ៉ូ​បឺ​តូ ហ្វី​មី​ណូ

​ឌែ​ន​នី មឺ​ហ្វី (Danny Murphy) អតីត​ខ្សែបម្រើ​ក្លិប​លី​វឺ​ភូ​ល​( Liverpool) បាន​ណែនាំ​ក្លិប​ហង្ស ក្រហម​នាំយក​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) មក​ជំនួស​កីឡាករ រ៉ូ​បឺ​តូ ហ្វី​មី​ណូ (Roberto Firmino) ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម​នេះ​កាន់តែ​មុត​ស្រួច​ជាង​មុន​។​
​ ​
ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) បាន​បាត់បង់​ត្រឹម​២​ពិន្ទុ​ប៉ុណ្ណោះ នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក នៅ​រដូវ​កាល​នេះ ហើយ​នាំ​មុខដាច់​គេ​២២​ពិន្ទុ​នៅលើ​កំពូល​តារាង​។​
​ ​
ក្រុម​នេះ​ក៏​ស្ថិតក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ផងដែរ​បន្ទាប់ពី​ដណ្តើម បាន​តំណែង​ជើងឯក​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ​ជា​លើក​ទី​៦​កាលពី​រដូវ​កាល​មុន​ហើយ បាន​បោះជំហាន​មកដល់​ជុំ​ទី​៥​នៅ​ព្រឹត្តិការណ៍​ដណ្តើមពាន FA Cup ផងដែរ បើទោះបីជាប្រើប្រាស់​កីឡាករ​វ័យក្មេង​ភាគច្រើន​ក៏ដោយ​។​
​ ​
ហ្វឺ​មី​ណូ វ័យ​២៨​ឆ្នាំ គឺជា​ផ្នែក​សំខាន់​នៃ​ជោគជ័យ​របស់​ក្រុម Liverpool ដោយ​ធ្វើ​បានល្អ​ជាមួយ នឹង​ការសហការ​ពី​កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) និង ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) នៅ​តំបន់​ប្រយុទ្ធ​។​
​ ​
​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Bayern Munich កាលពី​រដូវក្តៅ ហើយ មឺ​ហ្វី ជឿថា ការយក អឹម​បា​ប៉េ មក​ជំនួស​តំណែង​កីឡាករ​រូបនេះ នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រយុទ្ធ​របស់ Liverpool កាន់តែ​មុត​ស្រួច​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​បឺ​តូ ហ្វី​មី​ណូ (Roberto Firmino) និង​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្តល...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ​...

ក្រសួងផែនការ​បង្ហាញ​លទ្ធផ...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...

បុរស​ចំណាស់​ម្នាក់ លង់ទឹក...

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ...

នគរបាល​ខណ្ឌដង្កោ បញ្ជូន​ថ...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...