លោក យើហ្គេន គ្លីនស្មាន់ (Jurgen Klinsmann) បានបោះបង់តួនាទីរបស់ខ្លួនជាអ្នកចាត់ ការក្លិប Hertha Berlin បន្ទាប់បីដឹកនាំបានត្រឹមតែ៧៦ថ្ងៃ។
អតីតអ្នកចាត់ការក្លិបអាល្លឺម៉ង់រូបនេះ ដែលទើបនឹងឈ្នះបីក្នុង១០ប្រកួតក្នុងនាមជាគ្រូបង្វឹកបានលើកឡើងពីកង្វះការជឿជាក់និងការគាំទ្រពីក្រោយចំពោះការសម្រេចចិត្តចាកចេញពីតំណែងនេះ។
លោក ឃ្លីនស្មាន់ បាននិយាយថា “ក្នុងនាមជាគ្រូបង្វឹកបង្គោល ខ្ញុំត្រូវការការជឿជាក់លើអ្នកអនុវត្តការងារ។ ជាពិសេសសម្រាប់ក្រុមដែលគ្មានសណ្តាប់ធ្នាប់និងស្ថិតក្នុងតំបន់កាត់ចេញហើយផ្តោតលើមូលដ្ឋានសំខាន់ៗ។ ប្រសិនបើគ្មានការធានា។ ខ្ញុំមិនអាចពឹងផ្អែកតែលើសមត្ថភាពក្នុងឋានៈជាគ្រូបង្វឹក ហើយវាគឺជាការទទួលខុសត្រូវរបស់ខ្ញុំទាំងស្រុង”។
លោក គ្លីនស្មាន់ បានចាកចេញពីក្រុម Berlin ដែលបច្ចុប្បន្នស្ថិតនៅតំបន់កាត់ចេញ ហើយឈរនៅលេខរៀងទី១៤និងនៅសល់១៣ប្រកួត៕ ប្រែសម្រួល: ពិសិដ្ឋ
