Home ព័ត៌មានអន្តរជាតិ បុរស​ជប៉ុន​ជា...

បុរស​ជប៉ុន​ជាប់​ឈ្មោះ​ក្នុង​អង្គការ​កំណត់​ត្រ​ប្លែកៗ​ពិភពលោក ជា​បុរស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក

​បុរស​ជនជាតិ​ជប៉ុន​អាយុ ១១២ ឆ្នាំ​ម្នាក់ ត្រូវបាន​ផ្តល់​ឋានៈ​ជា​បុរស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ហើយ​គាត់​បាន​អះអាង​ថា​ស្នាមញញឹម​​គឺជា​គន្លឹះ​ដែល​ធ្វើឱ្យ​មាន​អាយុ​វែង​។​

​អង្គការ​កំណត់​ត្រ​ប្លែកៗ​ពិភពលោក (Guinness World Records )​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ថា​លោកតា ជី​តេ​តស៊ុ វ៉ា​តា​ណាបេ​ដែល​បាន​កើត​​កាលពី​ថ្ងៃទី​៥​ខែ​មីនា​ឆ្នាំ​១៩០៧​នៅ​ទីក្រុង​នី​អ៊ី​ហ្កា​តា ប្រទេស​ជប៉ុន ត្រូវបាន​ផ្តល់​ឋានៈ​នេះ នៅផ្ទះ​របស់​លោក​នៅ​ទីក្រុង​នេះ​។​

​ម្ចាស់​ឯតទគ្គ​កម្ម​មុន គឺ​លោក​តា ម៉ាសា​ហ្សូ ណូ​ណាកា ក៏​ជា​ជនជាតិ​ជប៉ុន​ផង​ដែរ​នោះ​បាន​ស្លាប់​កាលពី​ខែ​មុន​ក្នុង​អាយុ ១១២ ឆ្នាំ​និង ២៦៦ ថ្ងៃ​។​

​លោក ជី​តេ​តស៊ុ វ៉ា​តា​ណា​បេ ដែល​បាន​រៀបការ​និង​មានកូន​៥​នាក់​នេះ បាន​និយាយថា អាថ៌កំបាំង​នៃ​អាយុ​វែង​នោះ គឺ “​កុំ​ចេះតែ​ខឹងសម្បារ​ច្រើនពេក​និង​ទៅ​​ណា​មក​ណា រក្សា​ស្នាមញញឹម​នៅ​លើ​មុខ​របស់​អ្នក​” ។​

​លោកតា​បាន​សារភាព​ថា​គាត់​ចូលចិត្ត​បង្អែម ដូចជា​នំ​ជា​ដើម​ប៉ុន្តែ​ថា​វា​ហាក់ដូចជា​មិនបាន​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់​ទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក ជី​តេ​តស៊ុ វ៉ា​តា​ណាបេ​ត្រូវបាន​ផ្តល់​ឋានៈ​ជា​បុរស​វ័យ​ចំណាស់​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ដោយ​អង្គការ​កំណត់​ត្រ​ប្លែកៗ​ពិភពលោក​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...