រឿង ត្រូវតែ​ធ្វើ បើសិនជា​អ្នក​ត្រូវបាន​ឆ្កែ​ខាំ

ការដែល​រងរបួស​ដោ​យ​សារ​ឆ្កែ​ខាំ​ច្រើនតែ​កើតឡើង​ដោយសារតែ​ការ​ឧស្សាហ៍​លេង​ជាមួយ​ឆ្កែ ឬ​ដើរ​សុខៗ​ស្រាប់តែ​ឆ្កែ​លោត​មក​ខាំ​ក៏មាន​។ យ៉ាងណាមិញ​មាន​វិធី​ច្រើនណាស់​ដែល​អ្នក អាចធ្វើ​បាន​ភ្លាមៗ​ដើម្បី​ព្យាបាល​របួស និង​បន្ថយ​ការបង្ក​រោគ​។ កាលណា​ឆ្កែ​ខាំធ្មេញ​របស់​វា នឹង​ចាក់​ទម្លុះ​ស្បែក ហើយ​អាច​បង្ក​ជា​ដំបៅ​បើកមុខ​។

​បើសិន​វា​មានការ​បង្ក​រោគ វា​ច្រើន​តែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ការបារម្ភ​លេខ​មួយ​នៃ​ការដែល​ត្រូវ បាន​ឆ្កែ​ខាំ​នោះ​គឺ​ការបង្ក​រោគ​តែម្តង​។ អ្នក​ប្រហែលជា​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ និង​ចាក់​ថ្នាំ ផ្សះ​តាម​សរសៃ​ផង​។ មិន​ខ្វល់​ថា​ជា​អ្វី​ឡើយ ចូរ​ប្រាកដថា អ្នក​បាន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ កុំ​ឲ្យ​យូរ​ជា ៨​ម៉ោង​ក្រោយពី​ឆ្កែ​ខាំ​រួច​។ ព្រោះ​កាលណា​អ្នក​រងចាំ​កាន់តែ​យូរ​ការ​ប្រឈម​នឹង ការបង្ក​រោគ​កាន់តែ​ខ្ពស់​។

​បើសិនជា​ឆ្កែ​ខាំ​អ្នក​មែន កុំ​ភ្លេច​ធ្វើ​រឿង​ខាងក្រោម​នេះ​ភ្លាមៗ​មុននឹង​ទៅ​ជួប​ពេទ្យ​៖

​- លាង​សម្អាត​របួស​៖ ចូរ​ប្រើ​សាប៊ូ​មាន​ជាតិ​កាត់​តិចតួច និង​បើកទឹក​ក្តៅ​ឧណ្ហៗ​ចេញពី​ក្បាល​រ៉ូ​មី​ណេ​បង្ហូរ​លាង​លើ​វា ៥ ទៅ ១០​នាទី​
– ​បន្ថយ​ការហូរ​ឈាម​ដោយ​ការប្រើ​ក្រណាត់​ស្អាត​សង្កត់​លើ​របួស​
– ​ចូរ​លាប​ក្រែ​ម​ថ្នាំ​ផ្សះ​បើសិនជា​អ្នកមាន​
– ​ចូរ​រុំ​របួស​ដោយ​ប្រើ​បង់​រុំ​គ្មាន​មេរោគ​។ ចូរ​រុំ​បែបនេះ​រហូតដល់​អ្នក​បាន​ជួប​ជាមួយ​គ្រូពេទ្យ​
– ​ចូរ​ផ្លាស់ប្តូ​របង់​រុំ​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយថ្ងៃ​នៅពេល​គ្រូពេទ្យ​បាន​ពិនិត្យ​របួស​ហើយ​
– ​ចូរ​តាមដាន​អាកា​រៈ​នៃ​ការបង្ក​រោគ​ដូចជា ឡើង​ក្រហម ហើម ឈឺ​កាន់តែខ្លាំង និង​ក្តៅខ្លួន​. ។​

តើ​គ្រូពេទ្យ​នឹងធ្វើ​អ្វី​ចំពោះ​ដំបៅ​ដែល​ឆ្កែ​បាន​ខាំ​?

​គ្រូពេទ្យ​នឹង​ចង់ដឹង​ច្រើន​អំពី​ឆ្កែ​ដែល​បាន​ខាំ​អ្នក និង​របៀប​ដែល​វា​កើតឡើង​។ គាត់​នឹង​សម្អាត របួស​អ្នក​ឡើងវិញ លាបថ្នាំ​ផ្សះ និង​ចេញ​ជា​ថ្នាំ​ផ្សះ​សម្រាប់​លេប​ទៀត​បើសិនជា​មានការ​បារម្ភ អំពី​ការបង្ក​រោគ​។ គ្រូពេទ្យ​នឹងត្រូវ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្គួ​ត​ព្រំ​ទាំង​ចាក់​រំលឹក​បង្ការ​ជំងឺ តេតាណូស​បន្ថែម​។ ជាធម្មតា​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស​គួរ​ចាក់​រំលឹក​នៅ​រយៈពេល​១០​ឆ្នាំ ក្រោយ ខណៈពេលដែល​បើ​របួស​គគ្រិច​ខ្លាំង អាច​ចាក់​ត្រឹម ៥​ឆ្នាំក្រោយ​ក៏បាន​។​

​គ្រូពេទ្យ​ក៏​អាច​នឹង​ណែនាំ​ឲ្យ​ដេរ​របួស​ដែរ​អាស្រ័យ​ទៅតាម​របួស​។ ជាទូទៅ​របួស​ដោយ សារ​ឆ្កែ​ខាំ​គឺ​ទុក​ឲ្យ​នៅ​ចំហរ​លុះត្រាតែ​វា​កើត​ឡើងលើ​មុខ ឬ​អាច​នឹង​បន្សល​ជា​ស្នាម​ធ្ងន់ធ្ងរ បើសិនជា​មិនបាន​ដេរ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

CL រាត្រី​ថ្ងៃ​អង្គារ ៖ P...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...