ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីចម្អិនម្ហូបដែលអាចធ្វើឲ្យអ្នកកើតមហារីកបាន។ តើមានអ្វីខ្លះទៅ?
ខ្ទះរបស់អ្នកក្រោយពេលដែលចម្អិនម្ហូបមួយមុខរួច អ្នកគួរតែលាងចេញសិន ទើបអាចបន្ត ចម្អិនម្ហូបទី២ ព្រោះបើអ្នកមិនលាងសម្អាតខ្ទះនោះ ហើយបន្តចម្អិនម្ហូបមួយមុខទៀត លើខ្ទះដដែរ អ្នកនឹងងាយកើតមហារីកខ្លាំងណាស់។
នៅពេលដែលអ្នកចម្អិនម្ហូប អ្នកមិនគួរចាំដល់ខ្លាញ់ដែលក្នុងខ្ទះនោះឡើងហុយផ្សែង ទើបអ្នកចាប់ផ្តើមចម្អិននោះទេ ព្រោះវិធីនេះអាចធ្វើឲ្យអ្នកឆាប់ជួបមហារីកខ្លាំងណាស់ ដោយសារតែកម្តៅកាន់តែខ្លាំង អត្រានៃការកើតមហារីកក៏កាន់តែខ្ពស់ដែរ។
ក្រោយពេលដែលអ្នកចម្អិនម្ហូបរួចភ្លាម អ្នកមិនគួរបិទម៉ាស៊ីនប៊ឺតផ្សែងភ្លាមនោះទេ ដោយគួរ តែទុកឲ្យម៉ាស៊ីននោះប៊ឺតផ្សែងចំនួនពី៥ទៅ១០នាទីសិន ទើបអាចបិទបាន។ ការធ្វើបែបនេះ អាចជួយអ្នកឲ្យចៀសពីមហារីកបាន។
ខ្លាញ់ដែលអ្នកប្រើរួច អ្នកមិនគួរប្រើខ្លាញ់នោះជាលើកទី២ ដើម្បីធ្វើម្ហូបឡើយ ដោយអ្នកគួរ តែយកទៅចាក់ចោល ព្រោះបើអ្នកប្រើច្រើនដងពេក នឹងធ្វើឲ្យអ្នកឆាប់ជួបនឹងមហារីកខ្លាំង ណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីការធ្វើម្ហូប ទើបអាចការពារអ្នកពីការកើតមហារីក៕ ដោយៈ health.com.kh
