ដោយ: គ្រញូង / បាត់ដំបង: នៅព្រឹកថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជូនបុរសម្នាក់ និងវត្ថុតាងថ្នាំញៀនម៉ាទឹកកកចំនួន១៦ថង់ទម្ងន់ក្រាម ទៅតុលាការបន្ទាប់ពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកំរៀងឃាត់ ខ្លួនបានកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចក្រុមទី៨ឋភូមិដូងឃុំបឹងរាំ ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ទូច ង៉ែត នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច វឿន ហៅនី ភេទប្រុស អាយុ៥២ឆ្នាំ នៅក្រុមទី៨ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
លោកនាយរងការិយាល័យបាន ប្រាប់ថា ជនសង្ស័យនេះ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ហើយមន្ត្រីជំនាញបានតាមដានសកម្មភាពជននេះជាច្រើនថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនតែម្ដង។ ចំណែកវត្ថុតាង ដែលដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE ម៉ាទឹកកក) ចំនួន ៤១៦ថង់, ទម្ងន់៩.០៦ក្រាម ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ , សម្ភារៈ សំរាប់វេចខ្ចប់គ្រឿងញៀន, ទូរស័ព្ទដៃចំនួន ៣១គ្រឿង (ចាស់), លុយខ្មែរ២០ម៉ឺនរៀល ថង់សម្រាប់ច្រកថ្នាំញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោក ទូច ង៉ែត នាយការិយាល័យរងប្រឆាំងគ្រឿងញៀនខេត្ត បានបញ្ជាក់ថា ក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមក លោកស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ល