បញ្ឈប់​ការ​បូម​ខ្សាច់​នៅតំបន់​ព្រែក​ស្រែអំបិល ​ធ្វើ​ឲ្យ​មានការ​កើនឡើង​សម្បុក​អណ្តើក​ហ្លួង​

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ក្រោយ​សារាចរ និង​សេចក្តីប្រកាស​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​រ៉ែ និង​ថាមពល សម្រេច​បញ្ឈប់​រាល់​សក​ម្ម​ភាព​បូម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល និង​ប្រកាស លេខ ១៣៣ ប្រក​.​កសក ចុះ​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្តីពី​ការដាក់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ជា​តំបន់​គ្រប់គ្រង និង​អភិរក្ស​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី យើង​សង្កេតឃើញថា ត្រឹម​ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​មូលដ្ឋាន រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​រកឃើញ​សម្បុក​សត្វ​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ​ចំនួន ៣​សម្បុក សរុប​ស្មើ ៥១​ពង​។

របកគំហើញ​នៃ​ការស្រាវជ្រាវ​បង្ហាញថា ចំនួន​សម្បុក​នេះ​មានការ​កើនឡើង បើ​ធៀប​នឹង​៤​ឆ្នាំកន្លងមក​ដែលមាន​តែមួយ​សំបុក​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។​

​នេះ​បង្ហាញឲ្យឃើញ​ច្បាស់​ថា​ ការ​បូម​ខ្សាច់​នៅក្នុង​ព្រែក​នេះ គឺជា​ការបំផ្លាញ​ ជម្រកកពង​កូន​របស់​អណ្តើក​ហ្លួង ដែលជា​សត្វ​មួយ​ប្រភេទ​ស្ទើរ​ផុត​ពូជ​អស់​ទៅហើយ​នៅ​កម្ពុជា​។ តំបន់ឆ្នេរ​ខ្សាច់​ព្រែក​ស្រែអំបិល​ជា​ផ្ទះ​រស់នៅ​ដ៏​សុខសាន្ត និង​ជាទី​តាំង​សុវត្ថិភាព​សម្រាប់​បន្ត​ពូជ​​បង្កើន​បរិមាណនៃ​ពពួកសត្វ​អណ្តើក​ហ្លួង​ដែលមាន​តែមួយ​កន្លែង​គ​ត់​នៅ​ក​ម្ពុជា​។ ប្រការនេះ យើង​ត្រូវការពារ​តំបន់​ខ្សាច់​ក្នុង​ព្រែក​នេះ​ឲ្យ​បាន​គង់វង្ស​ជា​រហូត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...