Home ព័ត៌មានអន្តរជាតិ ចិន​ដកតំណែង​ល...

ចិន​ដកតំណែង​លេខា​បក្ស​ខេត្ត​ហ៊ូ​ប៉ី​ និង​ក្រុង​វូ​ហាន ហើយ​បញ្ជូន​ពេទ្យ​យោធា​ចូល​បន្ថែម​

​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ការផ្ទុះ​កូរ៉ូណា​វីរុស​សម្លាប់​មនុស្សយ៉ា​ង​រង្គាល​នាពេល​បច្ចុប្បន្ន ត្រូវបាន​ដកចេញ​ពី​តំណែង នេះ​បើ​តាម​ការ​​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីន​ហួរ ចំ​ពេល​មាន​ការសង្ស័យ​អំពី​ការបិទ​ខ្ទប់​ព័ត៌មាន​ជុំវិញ​ទំហំ​នៃ​ការឆ្លង​រាលដាល​វីរុស​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ​ថា លោក​ជាំ​ង ចាវ​លៀង ត្រូវបាន​ដកចេញ​ពី​តំណែង​លេខា​បក្សខេត្ត​ហ៊ូ​ប៉ី ។​លោក​​ត្រូវបាន​ជំនួសដោយ​លោក យី​ង យ៉ុង ដែល​ពីមុន​ជា​អភិបាលក្រុង​សៀង​ហៃ​។​

លោក​ជាំ​ង ចាវ​លៀង​(​កណ្តាល​)​ចុះ​ពិនិត្យ​ការបើក​មន្ទីរពេទ្យ​ថ្មី​នៅ​ក្រុង​វូ​ហាន​កាលពី​ថ្ងៃ​២​កុម្ភៈ​

អភិបាលក្រុង​សៀង​ហៃ លោក​យី​ង យ៉ុង នឹង​ក្លាយជា​លេខា​បក្ស​ខេត្ត​ហ៊ូ​ប៉ី​

​ចំណែក​លេខា​បក្ស​ក្រុង​វូ​ហាន លោក​ម៉ា ហ្គោ​គាំង ក៏​ត្រូវបាន​ដកចេញ​ពី​តំណែង នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​Global Times​។​លោក​ត្រូវ​ជំនួស​​ដោយ​លេខា​បក្ស​ក្រុង​ជី​ណាន នៃ​ខេត្ត​សាន​ទុង​។​

​នៅ​សប្តាហ៍​នេះ ចិន​ក៏​បាន​ដក​តំណែង​ប្រធាន​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី ពីរ​នាក់​ផង​ដែរ​។​

​ការរុះរើ​មុខតំណែង​នេះ​កើតឡើង​ក្រោយពី​ក្រុម​មេដឹកនាំ​ចិន​ប៉េកាំ​ង​បាន​សម្រេច​បញ្ជូន​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​មួយ​ក្រុម​ទៅកាន់​ខេត្ត​ហ៊ូ​ប៉ី​បន្ទាប់ពី​មាន​​ការរិះគន់​និង​បញ្ចេញ​កំហឹង​ក្នុង​បណ្តាញ​សង្គម​អំពី​ការបិទ​ខ្ទប់​ព័ត៌មាន​ស្តីពី​ការ​កើត​មាន​វីរុស​ឆ្លង​គ្រា​ដំបូង​បំផុត​។​

​ចំណាត់ការ​នេះ​ក៏​កើត​មាន​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពីការស្លាប់​របស់​វេជ្ជបណ្ឌិត លី វេន​លៀង ដែលជា​អ្នក​ព្រមាន​អំពី​កូរ៉ូណា​វីរុស​នេះ​មុន​គេ​ តែ​ត្រូវបាន​អាជ្ញាធរ​ខេត្ត​​ហៅ​ទៅ​ព្រមាន​កុំឲ្យផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​។​

​វា​ក៏​កើតឡើង​ចំពេល​អាជ្ញាធរ​សុខាភិបាល​ខេត្ត​ហ៊ូ​ប៉ី​រាយការណ៍​កំណើន​អ្នក​ឆ្លង​ខ្ពស់​បំផុត​មិន​ធ្លាប់មាន គឺ​ជិត​១៥.០០០​នាក់​សម្រាប់​មួយ​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​ ដោយ​​សារ​តែ​ផ្លាស់ប្តូរ​វិធី​ក្នុង​ការកំណត់​អ្នក​ឆ្លង​វីរុស ជាហេតុ​នាំ​ឲ្យ​ទូទាំងប្រទេស​ចិន​មាន​អ្នក​ឆ្លង​ជិត​៦០.០០០​នាក់​។​

​ក្នុងពេល​ជាមួយគ្នា ចិន​បាន​សម្រេច​បញ្ជូន​បុគ្គលិក​ពេទ្យ​យោ​ធា​២.៦០០​នាក់​បន្ថែម​ទៅ​ព្យាបាល​អ្នក​ជំងឺនៅ​មន្ទីរពេទ្យ​២​ក្នុង​ទីក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី​បន្ថែម​​លើ​ពេទ្យ​យោធា​រាប់ពាន់នាក់​ដែល​ត្រូវបាន​បញ្ជូន​រួចហើយ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ពេទ្យ​យោធា​ជិត​៦​ពាន់​នាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ហ៊ូ​ប៉ី កាលពីមុន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...