សង្វេកណាស់!ត្រៀមចូលរោងការថ្ងៃ​ខាងមុខនេះហើយ បែជាបាក់ដី​​សង្កត់កូនកំលោះស្លាប់​

ដោយ:អង្គរតូច/សៀមរាប ៖ ពិតជាសង្វេក គូរដណ្តឹងដែលនិងត្រូវចូលរោងការនៅថ្ងៃ១៨ខែមីនាខាងមុខ នេះ ត្រូវដីបាក់សង្កត់កូនកំលោះស្លាប់ បន្សល់កូនក្រមុំអោយសោកសៅម្នាក់ឯង។

ហេតុការណ៍ដ៍អកុសលនេះ បាកើតកាលពីថ្ងៃទី ១២ ខែ កុម្ភះ ២០២០ នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ក្នុងភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ ។ បច្ចុប្បន្នរស់នៅ( គោកត្រម៉េង)ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកបន្តថា កាលពីថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ (ថ្ងៃកើតហេតុ) ជនរងគ្រោះ បាននាំ​គូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ។ ក្នុងពេលកំពុងជីក ក៍ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង។ ក្រោយទទួលព័ត៍មាន សមត្ថកិច្វបានចុះទៅកន្លែងកើតហេតុ ពិនិត្យ និងធ្វើកោសលវិច្ច័យ។ឆ្លងកាត់ការ ពិនិត្យឃើញ សាកសព ឈ្មោះ ណិត ចាប ភេទប្រុស អាយុ ២៣ ឆ្នាំ គាត់ពិតជាដីបាក់សង្កត់ពិតប្រាកដមែន។

ទោះបីយ៉ាងណា គេមិនអាចស្វែងរកជួបគូរដណ្តឹង (កូនក្រមុំ)ដែលស្ថិតក្នុងហេតុការណ៍នោះបានទេថា មុនពេលបាក់ដីសង្កត់ពួកគាត់ទៅគ្នាប៉ុន្មាននាក់ ?ហើយក្នុងពេលកើតហេតុមានអ្នកជួយដែរទេ?។ម៉្យាង វិញទៀត ពួកគាត់កំពុងត្រៀមខ្លួនចូលរោងការផង បែជាកូនកំលោះទៅបាត់ ដោយគ្មានថ្ងៃវិលត្រឡប់បែបនេះ តើសោកសង្រេងយ៉ាងណា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...