Home ព័ត៌មានជាតិ ប្រធានអង្គការ...

ប្រធានអង្គការសុខភាពពិភព​​លោក WHO អរគុណ នាយករដ្ឋមន្ត្រី​កម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេស​​ចរណ៍ Westerdam ចូលចត​

ដោយ:មូលសម្បត្តិ:ភ្នំពេញ ៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស៊្វីសបានប្រកាសថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដែលបានអនុញ្ញាត​ឲ្យនាវាទេសចរណ៍អាម៉េរិក វែស្ទើរដាម (Westerdam) ចូលចតនៅកំពង់ផែ​ខេត្តព្រះសីហនុ។ ខណៈប្រទេសចំនួន៤ និងកោះចំនួន២ ហើយត្រូវបានគេ​រាយការណ៍​ថាបានប្រកែកមិនឲ្យនាវាមួយនេះចូលចតឡើយ ដោយសារតែពួកគេ​ខ្លាចវីរុស COVID-19 ឬ កូរ៉ូណាថ្មី ទោះបីប្រធានគ្រប់គ្រងនាវានោះអង្វរ និងធានាថាគ្មានអ្នកផ្ទុកវីរុសនៅលើនោះក៏ដោយ។ នេះបើតាមការចេញផ្សាយ​ដោយកាសែតជាតិហ្វីលីពីន Manila Bullentin នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ហើយត្រូវបានវេបសាយក្រសួងទេសចរណ៍ដក​ស្រង់ផ្សាយនៅថ្ងៃទី១៣ខែកុម្ភៈនេះ។

តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ប្រធានអង្គការ WHO មានអត្ថន័យយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការ​ត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam… នេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់និងអារម្មណ៍ភ័យខ្លាច»។

លោក Ghebreyesus បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការបោះជំហានរបស់​ប្រទេស​​កម្ពុជា គឺជាសកម្មភាពស្វាគមន៍មួយចំពោះសាមគ្គីភាព ខណៈពេលដែល​ពិភពលោកនៅតែមានឱកាសជានិច្ចក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស COVID-2019 (COVID-19)… ការផ្ទុះវីរុសនេះអាចនាំឲ្យយើងស្គាល់មនុស្សល្អ និងអាក្រក់។ ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីប្រយុទ្ធ COVID-2019 ការកើតមានភាពវិលវល់ អាចត្រឹមធ្វើឲ្យយើងបាត់បង់ការ​យកចិត្តទុកដាក់ និងបង្វែរមនុស្សឲ្យប្រឆាំងគ្នាប៉ុណ្ណោះ»៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...