Home ព័ត៌មានអន្តរជាតិ សត្វ​ប្រចៀវ​ន...

សត្វ​ប្រចៀវ​និង​សត្វព្រៃ​ជាច្រើន​ទៀត​នៅតែ​មាន​លក់​នៅ​ទីផ្សារ​សត្វព្រៃ​នៅ​ឥណ្ឌូនេស៊ី ទោះបីជា​មាន​ការ​ព្រមាន​អំពី​វីរុស​

​សត្វ​ប្រចៀវ​(​ជ្រឹង​) កណ្តុរ​និង​ពស់ នៅតែ​ត្រូវបាន​គេ​ដាក់​លក់​នៅ​ទីផ្សារ​ឥណ្ឌូនេស៊ី​ដែល​គេ​ស្គាល់​ថា​ជា​ផ្សារ​លក់​សត្វព្រៃ​ដ៏​ច្រើន នៅក្នុង​ប្រទេស​នេះ​។​

​អ្នកលក់​ម្នាក់​នៅ​ផ្សារ Tomohon Extreme Meat នៅ​កោះ​ស៊ូ​ឡាវេ​ស៊ី និយាយថា​ការលក់ដូរ​កំពុងតែ​រីកដុះដាល​ដោយ​លក់ដាច់​ច្រើន​ហើយ​ភ្ញៀវទេសចរ​​ដែល​ចង់ដឹង​និង​ចាប់អារម្មណ៍​នោះ​នៅតែ​បន្ត​មក​មើល​និង​ទិញ​ចំណីអាហារ​អំពី​សត្វព្រៃ​ប្លែក​និង​កម្រៗ​នេះ ដែល​ធ្វើឱ្យ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ខឹង​និង​​ប្រឆាំង​។​

​ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ជជែក​ពិភាក្សា​ថា​តើ​វីរុស​ថ្មី​ឈ្មោះ វីរុស​COVID-19 ដែល​រហូត​ដល់​ពេល​នេះ បានសម្លាប់​មនុស្​១.៣៥៥​នាក់​នៅ​ប្រទេស​ចិន​​និង​ឆ្លង​រាលដាល​ដល់​ជាង​ម្ភៃ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​នោះ បាន​ចម្លង​ទៅ​មនុស្ស​បាន យ៉ាងដូចម្តេច​នោះ​។​

​ទីផ្សារ​សត្វព្រៃ​មួយ​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ត្រូវបាន​គេ​គិត​ជា​ចំណុច​នៃ​ការផ្ទុះ​វីរុស​នេះ ហើយ​មាន​ការសង្ស័យថា​វា​អាច​មាន​ប្រភព​កើតចេញ​ពី​សត្វ​ប្រជៀ​វ​។​

​ទោះយ៉ាងណា វីរុស​បែបនេះ មិន​ត្រូវបាន​គេ​រកឃើញ​នៅ​ទីផ្សារ​ឥណ្ឌូនេស៊ី​នេះ​ទេ​។​

​ទោះជា​មាន​សំណើរ​ពី​រដ្ឋា​បាល​ក្នុងស្រុក និង ភ្នាក់ងារ​សុខាភិបាល​ឱ្យ​យក​សត្វ​ប្រចៀវ​និង​សត្វព្រៃ​មួយចំនួនទៀត​ចេញពី​ការលក់ដូរ​នៅ​ទីនោះ ប៉ុន្តែ​មិន​​មានការ​អើពើ​នោះទេ​៕​ប្រែ​សម្រួល​៖​សុខា​/sn

តូប​លក់​សត្វព្រៃ​នៅ​ផ្សារ Tomohon Extreme Meat ប្រទេស​ឥណ្ឌូនេស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្ងៃ២ធ្នូនេះចាប់ផ្តើមអ៊ុត...

ដោយៈប.ខុន/ភ្នំពេញៈគម្រោងស...

២១៥​ថ្ងៃៈ មនុស្ស​ជិត ៩០០ ...

​ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ...

ស្រីលង្កា​ដោះលែង​អ្នកទោស ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Chelsea និង Sevilla ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...