ពិនិត្យមើលបញ្ហាប្រឈមចំពោះក្នុង​ដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី ​(CoVid-19) មកលើវិស័យ​ទេសចរណ៍

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី12ខែកុម្ភៈនេះដោយមានការចូលរួមប្រជុំជាបន្ទាន់មួយពីថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញទេស ចរណ៍ និងថ្នាក់ដឹកនាំរបស់សមាគមន៍ឧស្សាហកម្មទេសចរណ៍ទាំងអស់បានឯកភាពដាក់ចេញជាវិធានការរយះពេលខ្លី និងវែង ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្រចំនួន៤ អមជាមួយសកម្មភពការងារ ចំនួន ៧៦។

យោងតាម គោលដៅយុទ្ធសាស្រ្តទាំង ៤ មានដូចខាងក្រោម៖
ទី១.ធ្វើឲ្យកាន់តែប្រសើរឡើងនូវរូបភាពគោលដៅទេសចរណ៍កម្ពុជា គឺជាគោលដៅសុវត្ថិភាព ។
ទី២.ជម្រុញចលនាទេសចរណ៍ក្នុងស្រុក។
ទី៣.បង្កើនការផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់ (Connectivity) ពីទីផ្សារទេសចរណ៍គោលដៅ។
ទី៤.បង្កើតឧត្តមភាពប្រកួតប្រជែងនៃឧស្សាហកម្មទេសចរណ៍។

ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងសកម្មភាពទី១ នៃគោលដៅយុទ្ធសាស្ត្រទី១ គឺ អង្គប្រជុំបានអនុម័តសេចក្តីណែនាំ (recommendation) ចំនួន ០៦ សម្រាប់ការអប់រំ វិធានការបង្ការ និងទប់ស្កាត់ការឆ្លងវីរុស ដល់ មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងនោះរួមមាន៖
-សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។
-សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍។
-សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់សម្រាប់មគ្គុទេសក៍ទេសចរណ៍ (Tour Guides) និងអ្នកនាំភ្ញៀវ (Tour Leaders)។
-សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី។
-សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកម៉ាស្សា និងអ្នកគ្រប់គ្រងស្ប៉ា-ម៉ាស្សា។
-សេចក្តីណែនាំ ស្តីពី វិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (CoVid-19) សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មទេសចរណ៍ផងដែរ។

តាមរយះសេចក្តីណែនាំនេះ ក្រសួងទេសចរណ៏នឹងសហការជាមួយក្រសួងសុខាភិបាល រៀបចំបណ្តុះបណ្តាលជនបង្គោលយ៉ាងតិច ១ នាក់នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៏នីមួយៗ។

ដោយឡែកក្រសួងទេសចរណ៍ នឹងរៀបចំអោយមានក្រុមការងារគ្រប់គ្រងវិបត្តិ ថ្នាក់ក្រសួង ក្រុមTask forces មួយចំនួនដែលដឹកនាំដោយរដ្ឋលេខាធិការ ឬ អនុរដ្ឋលេខា និងក្រុមមន្ត្រីជំនាញ និងមានក្រុមការងារគ្រប់គ្រងវិបត្តិតាមរាជធានី-ខេត្ត។

តាមការគ្រោងទុក ក្រសួងគ្រោងនឹងដាក់ផែនការសកម្មភាពនេះជូនទៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងគោរពដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេចសំដៅទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាលវិបត្តិវីរុសកូរ៉ូណាថ្មី (CoVid-19 នេះអោយបានទាន់ពេល និងក្រោយដំណាក់កាលវិបត្តិអោយមានប្រសិទ្ធភាព៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular