ដោយ:សម្បត្តិ/ភ្នំពេញ ៖ ជនអនាថាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់លើសួនមាត់ទន្លេ បង្កការភ្ញាក់ផ្អើលដោយសង្ស័យថាខ្យល់គរ នៅវេលាម៉ោង១១នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌូនពេញ ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះជាជនអនាថាដើរដើរអេតចាយនៅម្តុំនេះរាល់ថ្ងៃ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនស្លាប់ជនរងគ្រោះបានដើរទៅប្រាប់គេឯងថា ខ្លួនមានអាការៈចុកពោះជាខ្លាំង និយាយមិនទាន់បានប៉ុន្មាននាទីផងស្រាប់តែដេកដួលស្លាប់ភា្លមៗតែម្តង បង្កការភ្ញាក់ផ្អើល ។
ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញធ្វើកោសល្យវិច្ច័យ និងយកទៅវត្តដើម្បីធ្វើការបូជា ៕B/
