ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ចប្រាប់ថា បុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារឆាងអាន ក្នុងក្រុងព្រះសីហនុ ស្លាប់ កាលពីម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ។
មន្ត្រីនគរបាលក្រុងព្រះសីហនុបានប្រាប់ថា មានបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើ សណ្ឋាគារមួយយីហោ ឆាងអាន ដោយមិនទាន់ដឹងពីមូហេតុនៅឡើយទេ ជនរងគ្រោះរូបនេះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ករណីនេះ មិនទាន់ទទួលរបាយការណ៍បញ្ជាក់របស់សមត្ថកិច្ចពីសាវតាជនរងគ្រោះ និងដំណើរដើមទង នាំអោយមានគ្រោះថ្នាក់នេះថាដោយសារមូលហេតុអ្វីនៅឡើយ គិតត្រឹមរសៀលថ្ងៃដដែលនេះ។ ប៉ុន្តែសមត្ថកិច្ចកំពុងសករាវជ្រាវ យ៉ាងលំអិត ពាក់ពន្ធ័រឿងនេះ។
សាកសពត្រូវបានដឹកយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រគល់ជូនស្ថានទូតបន្តរនិតិវិធី៕B/