ក្រសួងសាធារណៈ និងដឹកជញ្ជូន ​បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី​សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅ​ខេត្តក្រចេះ

341
">

ដោយ:កាំពី/ក្រចេះ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងនគរបាលចរាចរណ៍ខេត្ត បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្តិភាព ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលធ្វើឡើងនៅតាមបណ្តោយផ្លូវលេខ ៣៧៧ ស្ថិតក្នុងក្រុងក្រចេះ ខេត្តក្រចេះនៅថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

លោក សេន ជាតិវុសុទ្ធ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសុវត្តិភាពចរាចរណ៍ផ្លូវគោក បានលើកទើងថា ដោយគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាមួយដែលជាក្តីកង្វល់របស់សង្គមជាតិ និងជាក្តីកង្វល់របស់រាជរដ្ឋាភិបាលត្រូវធ្វើការទប់ស្កាត់ និងផ្សព្វផ្សាយបញ្ជៀបចំណេះដឹង ក្នុងវិធានការទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់នៅពេលបើកបរ ហើយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៩ គឺ១.៩៨១នាក់ ដែលគ្រោះថ្នាក់ចរារចណ៍ ភាគច្រើនកើតឡើងចំពោះយុវជន ក្នុងនោះមាន ៖ ការបើកបរហួសល្បឿនកំណត់ ការប្រើប្រាស់គ្រឿងស្រវឹង ការមិនគោរពសិទ្ធអាទិភាព ជាដើម។

លោកបានបញ្ជាក់ទៀតថា យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះ គឺធ្វើគ្រប់ ២៥រាជធានី ខេត្ត ដោយក្នុងយុទ្ធនាការនោះ មានការអប់រំផ្សព្វផ្សាយអប់រំណែនាំដល់អ្នកបើកបរយានយន្ត ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបានចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរៀបចំកម្មវិធីសួរ និងឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពជារង្វាន់ តាមរយៈ កម្មវិធី Cambodia Driving Rule ដែលជាកម្មវិធីបង្កើតឡើងដោយ ក្រសួងសារធារណការ និងដឹកជញ្ជូន ។

យុវជនដែលបានចូលរួមឆ្លើយសំណួរ នៅក្នុងយុទ្ធនាការនោះ បានយល់ដឹងច្បាស់អំពីចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រចាំថ្ងៃនៅទូទាំងប្រទេស និងមូលហេតុនេះការស្លាប់អ្នកទាំងនោះផងដែរ ហើយតាមរយៈចំណេះដឹងបន្ថែមពីយុទ្ធនាការនេះដែរ ប្អូននិងបន្ថែមការការពារ និងប្រុងប្រយ័ត្ន នៅពេលបើកបរ និងបន្តផ្សព្វផ្សាយដល់អ្នកដទៀតឲ្យបានយល់ដឹងផងដែរ ។

នៅក្នុងយុទ្ធនាការនេះ បានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួនដូចខាងក្រោម៖
១.មួកសុវត្ថិភាព ចំនួន ១០០មួក
២.សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចំនួន ២០០ក្បាល
៣.សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តគួរយល់ដឹង ចំនួន ៣០០ក្បាល
៤.ខិតបណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣០០សន្លឹក
៥. ស្ទីកឃ័រចំណាំងផ្លាត ចំនួន ៥០០សន្លឹក
៦.ស្ទីកឃ័រ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន២០សន្លឹក៕B/