ពួកអ្នកដំណើរវ័យចំណាស់ដែលមានជម្ងឺរ៉ាំរ៉ៃនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញមុនការគ្រោងទុកពីនាវាទេសចរណ៍ដែលមានការឆ្លងវីរុសCOVID-19 នៅពេលវាត្រូវបានបង្ខាំងទុកនៅទីក្រុងយ៉ូកូហាម៉ា ប្រសិនបើពួកគេធ្វើតេស្តិ៍អវិជ្ជមានចំពោះវីរុសនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក កាតស៊ូណូបូ កាតុ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅ ថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈនេះ ថាអ្នកដំណើរទាំងនោះអាចត្រូវបានអនុញ្ញាតឱ្យចេញពីនាវានោះ នៅព្រឹកថ្ងៃសុក្រទី១៤កុម្ភៈ។
អ្នកដំណើរនិងនាវិកជាង៣.៥០០ នាក់នៅលើនាវា MV Diamond Princess នេះ ពីដំបូងឡើយ គឺត្រូវបានគ្រោងបង្ខាំងរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ។
រដ្ឋាភិបាលនេះក៏បាននិយាយផងដែរថាមនុស្សចំនួន៤៤ នាក់ទៀតនៅលើនាវានេះត្រូវបានបញ្ជាក់ថាបានឆ្លងវីរុសនេះហើយក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ២៤៧ នាក់នៅប្រទេសជប៉ុនមានអ្នកដំណើរនិងក្រុមនាវិកចំនួន២១៨ មកពីនាវានេះ៕ប្រែសម្រួល៖សុខា/sn

នាវាMV Diamond Princess ស្ថិតនៅកំពង់ផែនៅទីក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន