ភ្នំពេញ៖ ពិតជារហ័សទាន់ចិត្តមែន! បន្ទាប់ពីការដាក់បង្ហាញរូបរាងកាលពីម្សិលមិញ រួចមកឥឡូវនេះក្រុមហ៊ុនសាមសុង ក៏បានបំពេញតាមសំណូមពរដោយប្រញាប់ ប្រញាល់បើកឱ្យអតិថិជនដែលកំពុងតែរង់ចាំយ៉ាងអន្ទះសារ និងច្រើនលើសលុបក្នុង ប្រទេស កម្ពុជាយើងធ្វើការកម្ម៉ង់ទុកមុនបាន (Pre-Order) ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២០។

ជាមួយនឹងការថែមយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖1.កាសឥតខ្សែជំនាន់ថ្មី Samsung Galaxy Buds+២.ចុះតម្លៃ50% ពេលប្តូរអេក្រង់នៅពេលបែក ឬបាក់ ដោយ ប្រការណាមួយដែលមានសុពលភាព 3ខែចាប់ពីថ្ងៃទិញទូរស័ព្ទ៣.កញ្ចប់smart ធំហ្មង52សប្តាហ៏រួមជាមួយលេខពិសេសដែលមានតម្លៃរហូតដល់$129។

គួររំលឹកផងដែរថា សមត្ថភាពពិសេសបំផុតរបស់កំពូលទូរស័ព្ទដៃ Galaxy S20 Ultra និង Galaxy S20+ នោះគឺបច្ចេកវិទ្យាកាមេរ៉ាចុងក្រោយបង្អស់ ដែលមាន សមត្ថភាពអាចZoom បានដល់ 100 ដង ( Space zoom 100X) និងអាចថតវីដេអូ បានដល់កម្រិត 8K ហើយអាចទាញយករូបភាពក្នុងវីដេអូ មកប្រើបានដែល មានទំហំ រូបភាពបានដល់ 33MP!!មុខងារដ៏ឆ្នើមនេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។Galaxy S20 Ultra និង Galaxy S20+ នឹងផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូន ដែលធ្វើឲ្យជីវិតរបស់អ្នក ប្រើ ប្រាស់កាន់តែទំនើប ងាយស្រួល ផ្សារភ្ជាប់ រីករាយជាមួយការចែករំលែកនូវបទ ពិសោធន៍ ជាមួយអ្នកជុំវិញ និងពិភពលោក។

សម្រាប់ប្រទេសកម្ពុជា Galaxy S20 Ultra មានជម្រើសផ្តល់ជូន 2 ពណ៌៖ ពណ៌ខ្មៅ និងប្រាក់ រីឯ Galaxy S20+ មានជម្រើស ៣ ពណ៌៖ ពណ៌ខ្មៅ ខៀវ និងប្រាក់។ សម្រាប់តម្លៃផ្តល់ជូន៖- Galaxy S20 Ultra = $1,269- Galaxy S20+ = $ 1,049 ។

សាកស្រមៃមើល? ពេលដែលបានចាប់កាន់ស្តេចកំពូលស្មាតហ្វូន Galaxy ជំនាន់ ថ្មីនេះមុនគេហើយទទួលបានការថែមជូនដ៏ពិសេសអស្ចារ្យដែលពុំធ្លាប់មានបន្ថែមទៀតមិនដឹងឡូយយ៉ាងណាទេ!! ដូច្នេះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់ អញ្ជើញទៅ ហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នក បំផុតឥឡូវ នេះភ្លាមទៅណា៎! ស្រួលមិនស្រួលទៅមិនទាន់ដាច់ស្តុកកម្ម៉ង់អត់បានណា៎!! សម្រាប់ ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 !៕