​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បរិច្ចាគ​ទឹកបរិសុទ្ធ​៣៣.០០០​កេស​នៅ​មន្ទីរពេទ្យ​ធំៗ​ចំនួន​៥

200
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​ស​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៣៣.០០០​កេស​ដល់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ធំៗ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ពិសារ​។

ការបរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ធ្វើឡើង​នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ​នៅ​មន្ទីរពេទ្យ​ចំនួន​បី​រួមមាន​មន្ទីរពេទ្យ​ព្រះកុសុមៈ​,​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៤, និង​មន្ទីរពេទ្យ​កាល់ម៉ែត​,​។​សរុប​ចំនួន​១៨.៥០០​កេស​និង​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០ នៅ​ពេទ្យ​មន្ទីរពេទ្យ​កុមារ​ជាតិ​, និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ចំនួន​១៤.៥០០​កេស​។

​ការចូលរួម​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​គឺធ្វើឡើង​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ជួយ​សម្រាល​បន្ទុកគ្រួសារ​អ្នកជំងឺ​ជាពិសេស​ចែករំលែក​នូវ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

ទឹកបរិសុទ្ធ​កម្ពុជា​ទឹក​ពិសា​ស្តង់ដារ​ខ្ពស់​ត្រូវបាន​បន្សុទ្ធ​១០០​ភាគរយ​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អាល្លឺម៉ង់​ដែល​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​និង​អាច​ប្រើប្រាស់​ជា​ទឹក​ពិសា​ប្រចាំថ្ងៃ​បាន​៕S/

​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​ស​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​៦០០០​កេស​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែកុម្ភៈ​(​រូបៈ​សុផល​)​