ដោយៈសុផល/ភ្នំពេញ៖បុរីជារីសព្វថ្ងៃជាគម្រោងបុរីមួយដែលទទួលបានការគាំទ្រពីអតិថិជននិងសាងភាពលេចធ្លោជាងគេនៅក្នុងតំបន់សក្ដានុពលចោមចៅ។អ្វីដែលពិសេសសម្រាប់កាដូជូនអតិថិជនក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់នេះ គឺការសម្ពោធគម្រោងថ្មីដែលមានឈ្មោះថា”១៤កុម្ភៈ១៤ផ្ទះម៉ូតថ្មី នៃក្តីស្រឡាញ់”។កម្មវិធីនេះនឹងផ្តល់ជូនអតិថិជននូវផ្ទះបែបប្រណីតប្រភេទថ្មីតម្លៃសមរម្យចំនួន១៤ផ្ទះ មិនធ្លាប់មានពីមុនមក។
កម្មវិធី”១៤កុម្ភៈ១៤ផ្ទះម៉ូតថ្មីនៃក្តីស្រឡាញ់”នឹងធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃសៅរ៍ទី១៥និងថ្ងៃអាទិត្យ១៦ខែកុម្ភៈខាងមុខនេះនៅការិយាល័យលក់របស់បុរីជារីដែលមានទីតាំងលើផ្លូវជាតិលេខ៣ជាប់បន្ទាយទាហាន(ង៧០)ចម្ងាយត្រឹម៣០០ម៉ែត្រពីស្ពានអាកាសចោមចៅ។កំឡុងពេលកម្មវិធីពិសេសនេះអតិថិជនដែលអញ្ជើញមកសាកសួរព័ត៌មានទាំងអស់នឹងទទួលបានកាដូរពិសេស និងផ្កាកូលាបដ៏ស្រស់ស្អាត ថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតបន្ទាប់ពីបានធ្វើការកក់ផ្ទះក្នុងក្តីស្រម៉ៃរបស់ខ្លួន។
ផ្ទះប្រណីតដែលនឹងបើកលក់គឺជាប្រភេទផ្ទះលីងវីឡាកម្ពស់ពីរជាន់សក្កិសមបំផុតសម្រាប់ក្រុមគ្រួសារសម័យថ្មីក្នុងផ្ទះធំទូលាយក៏មានបំពាក់ជូនរួចជាស្រេចនូវបរិក្ខារទំនើបៗដូចជាទូរដាក់សម្លៀកបំពាក់គ្រប់បន្ទប់ ទូរផ្ទះបាយ បាញ័រងួតទឹកម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ និងសម្ភារៈបន្ទប់ទឹកទំនើបៗ។
ជាងនេះទៅទៀតចំពោះអតិថិជនដែលជ្រើសរើសយកបុរីជារីមិនត្រឹមតែទទួលបានសំណង់មានគុណភាពខ្ពស់នោះទេក្នុងគម្រោងបុរីជារីង៧០ក៏មានផ្តល់ជូននូវសួនច្បារធំទូលាយសួនកម្សាន្តសម្រាប់កុមារនិងសេវាកម្មសន្តិសុខ២៤ម៉ោងថែមទៀតផង។ចំពោះការបង់ប្រាក់មានភាពងាយស្រួលដោយអតិថិជនអាចបង់រំលោះសុទ្ធ១០០ភាគរយជាមួយបុរីផ្ទាល់ឬអាចបង់រំលស់ជាមួយធនាគារដោយការបង់ប្រចាំខែត្រឹមតែ ជាង៥០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
នាយកប្រត្តិបត្តិបុរីជារីលោកឡាយបញ្ញារិទ្ធមានប្រសាសន៍ថាបុរីជារីមានបទពិសោធន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យជាង២០ឆ្នាំមកហើយ ក្រុមហ៊ុនយល់ច្បាស់ពីតម្រូវការអតិថិជន។ ចំពោះកម្មវិធី “១៤កុម្ភៈ១៤ផ្ទះម៉ូតថ្មីនៃក្តីស្រឡាញ់”នេះធ្វើឡើងដើម្បីសម្ភោធម៉ូតផ្ទះទំនើបថ្មីដែលយើងក៏បានផ្តល់តម្លៃពិសេសដល់អតិថិជនទុកឱកាសឱ្យពួកគាត់មានឱកាសចំណេញច្រើនចំពោះអតិថិជនដែលធ្វើការកក់មុនគេ។
អតិថជនដែលមានបំណងទិញផ្ទះឬចាប់អារម្មណ៍ក្នុងការមកទស្សនាបុរីជារីអាចទាក់ទងទីព្រឹក្សាផ្នែកលក់បានតាមរយៈលេខទូរស័ព្ទ 077 999 660 / 081 999 660 ៕S/