ដោយៈសុផល/ភ្នំពេញៈធនាគារដ៏ធំមួយរបស់ថៃគឺធនាគារកសិករថៃ បានគាំទ្រដល់ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ។សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ និងលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការដើម្បីគាំទ្រនិងលើកកម្ពស់លើទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរវាងពាណិជ្ជករថៃ និងកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនេះ បានធ្វើឡើងនាពេលថ្មីៗនេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយមានលោក Pipit Aneaknithi ជានាយកគ្រប់គ្រងធនាគារកសិកនថៃ និងលោក Vichit Yathip ជាប្រធានសមាគមមិត្តភាពថៃ-កម្ពុជាក៏បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។
កិច្ចព្រមព្រៀងនេះមានគោលបំណងជំរុញឱ្យមានពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែច្រើនឡើងផងដែរ។ជាពិសេសធនាគារកសិករថៃបានប្រកាសគាំទ្រដល់ការវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕S/

ចំណងជើងរូបថត៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ និងលោក Panyarak Poolthup ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួមធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការដើម្បីគាំទ្រនិងលើកកម្ពស់លើទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគរវាងពាណិជ្ជករថៃ និងកម្ពុជា